ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរពេទ្យ​សហរដ្ឋ​អាមេរិក​មាន​វិបត្តិ​ខ្វះ​គិលានុបដ្ឋាក​នៅ​ពេល​មាន​ជំងឺ​កូវីដ១៩​


រូប​ឯកសារ៖ គិលានុបដ្ឋាក​​ម្នាក់​ទាញ​ខ្សែ​ភ្លើង​​នៅ​ខាង​ក្រៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​​នៃ​អ្នក​ជំងឺ​កូវីដ១៩​ម្នាក់​នៅ​ក្នុង​ទីក្រុង Shreveport រដ្ឋ Louisiana កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។
រូប​ឯកសារ៖ គិលានុបដ្ឋាក​​ម្នាក់​ទាញ​ខ្សែ​ភ្លើង​​នៅ​ខាង​ក្រៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​​នៃ​អ្នក​ជំងឺ​កូវីដ១៩​ម្នាក់​នៅ​ក្នុង​ទីក្រុង Shreveport រដ្ឋ Louisiana កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។

ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​បាន​ធ្វើ​ឲ្យ​មាន​វិបត្តិ​ខ្វះ​គិលានុបដ្ឋាក​ដែល​កំពុង​បង្ខំ​ឲ្យ​មន្ទីរ​ពេទ្យ​ជាច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប្រាក់​ខែ​ច្រើនៗ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​អ្នក​ជំងឺ​នៅ​រដូវ​ក្តៅ​នេះ។​

​មេដឹកនាំ​វិស័យ​សុខាភិបាល​និយាយ​ថា បញ្ហា​ដែល​កើន​ឡើង​ទ្វេ​ដង​ដូចជា ​គិលានុបដ្ឋាក និង​គិលានុបដ្ឋាយិកា​ឈប់​ធ្វើការឬ​ចូល​និវត្តន៍ ​អស់​កម្លាំង​ឬ​ខូច​ទឹកចិត្ត​ដោយ​សារ​វិបត្តិ​នេះ។​ គិលានុបដ្ឋាក​និង​គិលានុបដ្ឋាយិកាជា​ច្រើន​កំពុង​ចាកចេញ​ទៅ​ធ្វើការងារ​បណ្តោះ​អាសន្នជាមួយ​ទីភ្នាក់ងារ​គ្រូពេទ្យ​ចល័ត​ដែល​អាច​ឲ្យ​ប្រាក់​ខ្ពស់​គឺ​៥ពាន់​ដុល្លារ​ក្នុង​មួយ​សប្តាហ៍។​

វិបត្តិ​នេះ​បាន​ទៅ​ដល់​ចំណុច​មួយ​ដែល​ក្រុម​វេជ្ជបណ្ឌិត​និយាយ​ថា៖​ «ខ្ញុំ​ប្រហែល​ឈប់​ធ្វើ​ជា​វេជ្ជបណ្ឌិត​ហើយ​ទៅ​ធ្វើ​ជា​គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា​វិញ»។​ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត​ Phillip Couple​ប្រធាន​ការិយាល័យ​វេជ្ជសាស្ត្រ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ Augusta នៃ​រដ្ឋ Georgia ​ដែល​គិលានុបដ្ឋាក និង​គិលានុបដ្ឋាយិកា​ពី​២០​ទៅ៣០​នាក់​លា​ឈប់​ពី​ការងារ​ក្នុង​មួយ​សប្តាហ៍​ទៅ​ធ្វើ​ការងារ​ចល័ត។​

លោក​វេជ្ជបណ្ឌិត Coule បាន​និយាយ​ទៀត​ថា៖ ​«ហើយ​បន្ទាប់​មក​យើង​ត្រូវ​ឲ្យ​ប្រាក់​ខែ​ច្រើន​បំផុត​ដើម្បី​យក​បុគ្គលិក​មក​ពី​រដ្ឋ​ផ្សេង​ទៀត​មក​ធ្វើការ​ឲ្យ​រដ្ឋ​របស់​យើង»។​

អ្នកស្រី Sophia Morris​ អនុ​ប្រធាន​ក្រុមហ៊ុន​ Aya Healthcare​ ដែល​ជ្រើសរើស​បុគ្គលិក​ថែទាំ​សុខភាព​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ San Diego​ បាន​និយាយ​ថា​ ប្រាក់​ឈ្នួល​ជា​មធ្យម​សម្រាប់​គិលានុបដ្ឋាក និង​គិលានុបដ្ឋាយិកា​ដែល​ធ្វើ​ការ​ក្នុង​សេវាសុខភាព​ចល័ត​កើនពី​ប្រហែល​ពី​១ពាន់​ទៅ​២​ពាន់​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​មុនពេល​មាន​ជំងឺ​រាតត្បាត​នោះឥឡូវនេះ​ឡើង​ដល់​ប្រហែល​៣​ពាន់​ទៅ៥​ពាន់ដុល្លារ​ក្នុង​មួយ​សប្តាហ៍។​អ្នក​ស្រី​បាន​និយាយ​ទៀត​ថា​ក្រុមហ៊ុន ​Aya​ មាន​កន្លែង​ធ្វើការ​ចំនួន​៤៨.៨០០​សម្រាប់គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា​ចល័ត៕

XS
SM
MD
LG