ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ស.រ.អា.​ និង​រដ្ឋាភិបាល​អាមេរិក​ប្រកាស​អំពី​ភស្តុតាង​ពី​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា


ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រាប់រយ​នាក់​ស្រែក​ពាក្យ​ស្លោក នៅ​ពេល​ពួកគេ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បញ្ជូន​ពួកកេ​ទៅ​ប្រទេស​វិញ នៅ​ជំរំ Unchiprang ប្រទេស​បង់ក្លាដែស។

សារមន្ទីរ​ប្រល័យពូជសាសន៍​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​រកឃើញ​ភស្តុតាង​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់សាសនា​ឥស្លាម​ និង​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អាមេរិក​និង​រដ្ឋាភិបាល​នានា​នៅជុំវិញ​ពិភពលោក​ធ្វើ​យ៉ាងណា​ឲ្យ​យោធា​ភូមា​ទទួល​ខុសត្រូវ​លើ​ទង្វើ​ទាំង​នេះ។

លោក Lee Feinstein ប្រធាន​គណៈកម្មាធិការ​ឃ្លាំមើល​អំពើប្រល័យ​ពូជសាសន៍​នៃ​សារមន្ទីរ​នេះ​បាន​ថ្លែង​តាមរយៈ​សេចក្តីថ្លែងការ​មួយ​ថា «ដើម្បី​ការពារ​សហគមន៍​រ៉ូហ៊ីងយ៉ា​ដែលនៅ​សេសសល់​នៅ​ប្រទេស​ភូមា​ និង​ជនរងគ្រោះ​ដែល​រងការ​គំរាមកំហែង​នានា​ យើង​សង្ឃឹមថា​សេចក្តីប្រកាស​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​ចំណាត់ការ​ពី​រដ្ឋាភិបាល​នានា​នៅជុំវិញ​ពិភពលោក»។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​តែមួយ​ដែល​ក្រុមស្រាវជ្រាវ​អន្តរជាតិ​សម្រាប់​គោលនយោបាយ និង​ច្បាប់​អន្តរជាតិ​ហៅ​កាត់​ថា PILPG ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រសួង​ការបរទេស​អាមេរិក​ដើម្បី​ចុះ​ទៅ​សិក្សាស្រាវជ្រាវ​អំពី​វិបត្តិ​នេះ​បាន​ចេញ​របាយការណ៍​មួយ​ដែល​បាន​បង្ហាញ​ថា​យោធា​មីយ៉ាន់ម៉ា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ អំពើ​ប្រល័យពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំងនឹង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា៕

XS
SM
MD
LG