ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ប្រឈម​នឹង​ការបំភិតបំភ័យ​ និង​អំពើហិង្សា​នៅ​ជំរំ​ជនភៀស​ខ្លួន​នៅ​បង់ក្លាដេស


រូបឯកសារ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ស្រែកតវ៉ា អំឡុងពេលបាតុកម្ម​មួយនៅ​ជំរំជិតក្រុង Cox's Bazar ប្រទេសបង់ក្លាដេស។ 

ក៏ប៉ុន្តែ​ឥឡូវ​នេះ​ប្រទេសបង់ក្លាដេស​ហាក់​ដូចជា​ ចង់បង្ហាញ​ឲ្យ​ដឹងថា​ ប្រទេស​បង់ក្លាដេស​នឹង​មិន​ទទួល​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទាំងនេះ​ស្នាក់នៅ​ក្នុង​ប្រទេស​បាន​ជា​រៀងរហូត​នោះ​ទេ។

ការ​បរាជ័យ​ក្នុង​ការ​បញ្ជូន​ជនជាតិរ៉ូហ៊ីងយ៉ា​រាប់ពាន់នាក់​ត្រឡប់​ទៅ​ប្រទេសមីយ៉ាន់ម៉ា​វិញ​នៅក្នុង​ខែនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ទៅលើ​អំពើហិង្សា​ និង​ការគំរាម​កំហែង​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ​ប្រព្រឹត្តឡើង​ដោយ​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​សមាជិកក្រុមជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា​ ដែល​កំពុង​ស្នាក់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេសបង់ក្លាដេស។

ប្រទេសបង់ក្លាដេស​បាន​បង្កើន​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​លើ​ឆាកអន្តរជាតិ​ តាមរយៈ​ការ​ទទួល​យក​ជនជាតិរ៉ូហ៊ីងយ៉ា​ជាង ៧សែននាក់​ ដែល​បានភៀស​ខ្លួន​ចេញ​ពី​ការបង្ក្រាប​របស់​ទាហានមីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំមុន ​ជា​ទង្វើ​ដែល​អង្គការសហប្រជាជាតិ​ចាត់​ទុក​ថា​ជា​ អំពើប្រល័យពូជសាសន៍​ ប៉ុន្តែ​ត្រូវបាន​ប្រទេសមីយ៉ាម៉ា​បដិសេធ​យ៉ាងខ្លាំងក្លា​ចំពោះ​ការ​ចោទប្រកាន់​នេះ។

ក៏ប៉ុន្តែ​ឥឡូវ​នេះ​ប្រទេសបង់ក្លាដេស​ហាក់​ដូចជា​ ចង់បង្ហាញ​ឲ្យ​ដឹងថា​ ប្រទេស​បង់ក្លាដេស​នឹង​មិន​ទទួល​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទាំងនេះ​ស្នាក់នៅ​ក្នុង​ប្រទេស​បាន​ជា​រៀងរហូត​នោះ​ទេ។ គម្រោង​បញ្ជូន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​កាល​ពី​សប្តាហ៍មុន​បាន​បង្ក​ភាពភ័យខ្លាច​ និង​ចលាចល​យ៉ាងខ្លាំង ខណៈ​ជនជាតិរ៉ូហ៊ីងយ៉ា​មួយចំនួន​បាន​ពួនសម្ងំ​លាក់ខ្លួន​ និង​ខ្លះទៀត​ព្យាយាម​ធ្វើ​អត្តឃាតខ្លួនឯង​ដោយសារមិន​ចង់​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ។

នៅ​ស្របពេល​ដែល​មាន​ការចោទប្រកាន់​នានា​ពាក់ព័ន្ធនឹង​ការវាយដំ​ ការលួចប្លន់​ និង​ការបំភិតបំភ័យ​ដោយ​ទាហានបង់ក្លាដេស​ ប៉ូលីស​និងក្រុមមន្រ្តី​ជំរំ​បាន​គូស​បញ្ជាក់អំពី​បញ្ហាប្រឈមនានា​ដែល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជួបប្រទះ​នៅក្នុង​ប្រទេសបង់ក្លាដេស ដោយ​ក្រុម​មន្រ្តី​មិន​ទទួល​ស្គាល់​ជនជាតិរ៉ូហ៊ីងយ៉ា​ទាំងនោះ​ថា​ជា​ ជនភៀសខ្លួន​ ហើយ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការរឹតត្បិត​សេរីភាព​ដើរហើរ​នៅក្នុង​ប្រទេសបង់ក្លាដែស។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ២០០០នាក់​បាន​ត្រូវ​រៀបចំ​បញ្ជូន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​កាល​ពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន​ ប៉ុន្តែ​ឥឡូវ​នេះ​ប្រទេស​បង់ក្លាដេស​បាន​ពន្យា​ពេល​រហូត​ដល់​ឆ្នាំក្រោយ​ ដោយសារ​តែ​គ្មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ណា​ម្នាក់​ស័្មគ្រចិត្ត​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​នោះទេ៕

XS
SM
MD
LG