ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រត់​ចេញ​ពី​គុក​ទី​ពីរ​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​ត្រូវ​ប៉ូលិស​បាញ់​និង​ចាប់​ខ្លួន​បាន


អ្នក​រត់​ចេញ​ពី​គុក​ទី​ពីរ​ដែល​ត្រូវ​ប៉ូលិស​បាញ់​ និង​ចាប់​ខ្លួន​បាន។
អ្នក​រត់​ចេញ​ពី​គុក​ទី​ពីរ​ដែល​ត្រូវ​ប៉ូលិស​បាញ់​ និង​ចាប់​ខ្លួន​បាន។

អ្នកទោស​ម្នាក់​ក្នុង​ចំណោម​អ្នកទោស​ពីរ​នាក់​ដែល​បាន​រត់​គេច​ចេញ​ពី​គុក​មួយ​នៅក្នុង​រដ្ឋ​ ញូវយ៉ក​ នៃ​សហរដ្ឋ​អាមេរិក​ កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីពេទ្យ​នៅ​ឡើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ មួយ​ថ្ងៃ​បន្ទាប់​ពី​ត្រូវ​បាន​បាញ់​ និង​នាំ​មក​គុក​វិញ​ដោយ​ភ្នាកងារ​ប៉ូលីស។​

មន្ត្រី​ពេទ្យ​ម្នាក់​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​ អ្នក​ទោស​ David​ Sweat​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ។​

គាត់​បាន​ចំណាយ​រយៈ​ពេល​ ២៣​ថ្ងៃ​ គេច​ខ្លួន​ពី​អាជ្ញាធរ​បន្ទាប់​ពី​រត់​ចេញ​ពី​គុក​ដែល​មាន​ការ​ការពារ​សន្តិសុខ​ដ៏​តឹងរ៉ឹង​បំផុត​ ជា​មួយ​នឹង​អ្នកទោស​ Richard​ Matt​ ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​ត្រូវ​បាន​បាញ់​ដោយ​ភ្នាក់ងារ​របស់​សហព័ន្ធ។​ Sweat​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង​ Constable​ នៃ​រដ្ឋ​ ញូវយ៉ក​ ដែល​ស្ថិត​នៅ​ចម្ងាយ​ ៣០​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​គាត់​រត់​គេច​ខ្លួន​ពី​គុក​ និង​ស្ថិត​នៅ​ចម្ងាយ​ ៣​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ជា​មួយ​ប្រទេស​កាណាដា៕

XS
SM
MD
LG