ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Hillary Clinton ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​រដ្ឋ​ Iowa


លោកស្រី Hillary Clinton និយាយ​ទៅ​កាន់​ក្រុង​អ្នក​គាំទ្រ​នៅ​រដ្ឋ​ Iowa នា​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។
លោកស្រី Hillary Clinton និយាយ​ទៅ​កាន់​ក្រុង​អ្នក​គាំទ្រ​នៅ​រដ្ឋ​ Iowa នា​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។

លោកស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា​ Hillary Clinton ដែល​ជា​បេក្ខនារី​ ប្រធានាធិបតី​នាំ​មុខ​គេខាង​គណបក្ស​ប្រជាធិបតេយ្យ​ កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតនៅ​ក្នុង​រដ្ឋ​ Iowa ដើម្បី​ប្រមែប្រមូល​ក្រុម​អ្នកស្ម័គ្រ​ចិត្ត​ខាង​នយោបាយ​នៅ​ក្នុង​រដ្ឋ​មួយ​ ដែល​បាន​ធ្វើ​ព្រងើយ​កន្តើយ​ដាក់​លោកស្រី​នៅពេល​លោក​ស្រី​បាន​ឈរឈ្មោះ​ដំបូង​សម្រាប់តំណែង​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០០៨។

លោកស្រី​ Clinton ទើប​តែ​បាន​ថ្លែង​សុន្ទរកថា​មួយ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​បូរី​ New York ដោយ​លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​មាន​បញ្ជី​ទូលំទូលាយ​មួយ​នៃ​ការ​លូតលាស់​នៅ​ក្នុង​ស.រ.អា។​

នៅ​ដើមឆ្នាំ​ក្រោយ​ ក្រុម​សមាជិក​នៃគណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ​ Iowa ​នឹង​បោះឆ្នោត​ដំបូង​សម្រាប់​ការ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ការ​ប្រជុំ caucus របស់​គណបក្ស​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដ៏​យូរ​ក្នុង​រដ្ឋ​នីមួយៗ ដើម្បី​ជ្រើសរើស​យក​បេក្ខជន​ទៅ​ប្រឈម​មុខ​ដាក់គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ជ្រើសរើស​ប្រធានាធិបតី​អាមេរិកាំង។​ វរជនដែល​មាន​ជ័យជំនះ​នឹង​បន្ត​តំណែង​ពី​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ក្នុង​ខែ​មករា​ឆ្នាំ២០១៧​។ រដ្ឋធម្មនុញ្ញ​ស.រ.អា​កម្រិត​ឲ្យ​លោក​កាន់តំណែង​ប្រធានាធិបតី​តែ​ពីរ​អណត្តិ​ប៉ុណ្ណោះ៕

XS
SM
MD
LG