ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ថា ក្រុមហ៊ុន​អាមេរិកាំង​ពិចារណា​ឡើង​វិញ​អំពី​វត្តមាន​របស់​ខ្លួន​នៅ​ប្រទេស​ចិន


រូបឯកសារ៖ កុងតឺន័រដឹកទំនិញពីចិនត្រូវបានដាក់ជិត​ទង់ជាតិ​សហរដ្ឋអាមេរិក​នៅកំពង់ផែ​ក្រុង Los Angeles រដ្ឋ​ California កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។​
រូបឯកសារ៖ កុងតឺន័រដឹកទំនិញពីចិនត្រូវបានដាក់ជិត​ទង់ជាតិ​សហរដ្ឋអាមេរិក​នៅកំពង់ផែ​ក្រុង Los Angeles រដ្ឋ​ California កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។​

ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​របស់​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​ចិន និង​របស់​អង្គការ​មួយ​ទៀត​នៅ​ក្នុង​ទីក្រុង​សៀងហៃ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បរិយាកាស​អាជីវកម្ម​អាប់អួរ​សម្រាប់​ក្រុមហ៊ុន​អាមេរិកាំង។

ក្រុមហ៊ុន​អាមេរិកាំង​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ប្ដូរ​ទីតាំង​របស់​ខ្លួន​ទៅ​ប្រទេស​ផ្សេង ឬ​ក៏​ពិចារណា​ឡើង​វិញ​លើ​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​បាន​បង្ហាញ​នៅ​ថ្ងៃ​ពុធ​នេះ។

ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​របស់​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​ចិន និង​របស់​អង្គការ​មួយ​ទៀត​នៅ​ក្នុង​ទីក្រុង​សៀងហៃ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បរិយាកាស​អាជីវកម្ម​អាប់អួរ​សម្រាប់​ក្រុមហ៊ុន​អាមេរិកាំង។

ការ​ស្ទង់​មតិ​នេះ​បង្ហាញ​ថា ៧៥ ភាគរយ​នៃ​អ្នក​ចូលរួម​ឆ្លើយ​សំណួរ​ស្ទង់​មតិ​ទាំង ២៥០ នាក់ បាន​និយាយ​ថា ការ​ដំឡើង​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក និង​ចិន​កំពុង​ជះ «ផល​អវិជ្ជមាន‍» ដល់​អាជីវកម្ម​របស់​ពួកគេ ដោយសារ​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ​ខ្លាំង​ដោយសារតែ​មាន​ការ​កើន​ឡើង​នូវ​ថ្លៃ​ផលិតកម្ម។

ប្រហែល​ជិត​ពាក់​កណ្ដាល​នៃ​អ្នក​ឆ្លើយ​សំណួរ​ស្ទង់​មតិ​ទាំង​នេះ បាន​បញ្ជាក់​ថា ពួកគេ​បាន​ជួប​ប្រទះ​នូវ​វិធានការ​សងសឹក​វិញ​របស់​ចិន​ដែល​មិន​ពាក់ព័ន្ធ​នឹង​ពន្ធ​គយ​តាំង​ពី​ឆ្នាំ​មុន​មក ដោយ​ក្នុង​នោះ​អ្នក​ឆ្លើយ​សំណួរ​ម្នាក់​ក្នុង​ចំណោម ៥ នាក់ បាន​បញ្ជាក់​ថា ការ​បង្កើន​ការ​ត្រួត​ពិនិត្យ​ទំនិញ​បាន​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​នៅ​ក្នុង​ដំណើរការ​ប្រកាស​ពន្ធ​គយ​លើ​ទំនិញ។

កន្លង​មក សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បាន​យក​ពន្ធ​គយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ទឹក​ប្រាក់​ជាង ៣៦០ ពាន់​លាន​ដុល្លារ​អាមេរិក។

ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ១៦ ដល់​ទី ២០ ខែ​ឧសភា​កន្លង​ទៅ​នេះ គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​ពន្ធ​គយ​ពី ១០ ទៅ ២៥ ភាគរយ​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់ ២០០ ពាន់​លាន​ដុល្លារ ហើយ​ចិន​សងសឹក​វិញ​ដោយ​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​សហរដ្ឋ​អាមេរិក​ដែល​មាន​ទឹក​ប្រាក់ ៦០ ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG