ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​តបត​អាមេរិក​វិញ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ដោយចំណាត់​ការ​មិន​យក​ពន្ធគយ


រូបឯកសារ៖ កុងតឺន័រដឹក​ទំនិញចិនត្រូវបានដាក់ជិត​ទង់ជាតិ​សហរដ្ឋអាមេរិក​នៅ​កំពង់ផែ​ក្រុង​ Los Angeles រដ្ឋ​ California កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។​

ផលិតផល​ភាគច្រើន​របស់​អាមេរិក ​​ដែល​ត្រូវ​បាន​យកពន្ធគយ​បន្ថែម ​នឹង​ឃើញ​ពន្ធគយ​ឡើង​ពី​ ១៥​ទៅ​ ២៥​ភាគរយ ​ខណៈ​ដែល​ទំនិញ​បន្តិបន្តួច​នឹង​ត្រូវ​យក​ពន្ធ​គយ​ ២៥ភាគរយ។

វិធានការសងសឹក​របស់​ចិន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​ ដែល​បន្ត​មាន​ឡើង ​បានចោទ​ជា​សំណួរ​អំពី​ការ​កម្រិត​ព្រំដែន​នៃ​សមត្ថភាព​របស់​ចិន​ដើម្បី​តប​តវិញ។

ការ​សងសឹក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនស៊ី​គ្នា​ទៅ​នឹង​ទំហំ​នៃ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ដំឡើង​ពន្ធគយពី​ ១០​ទៅ ២៥​ភាគរយ ​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ ​២រយ​ពាន់​លានដុល្លារទេ។​

ចិន​បាន​ដាក់​ពន្ធគយ​បន្ថែម​លើ​ទំនិញជា​ច្រើន​មុខ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​តម្លៃ​ ៦០​ពាន់​លាន​ដុល្លារ។​ ក៏ប៉ុន្តែ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនរាប់​បញ្ចូល​ទំនិញ​សំខាន់​ៗ​ខ្លះ​នៅ​ក្នុង​ពន្ធគយ​នោះ​ទេ។​ ទំនិញ​ទាំង​នោះ ​រួមមាន ​ផលិត​ផល​ដែល​ទាក់​ទិន​នឹង​បច្ចេក​វិទ្យា​ និង​គ្រាប់​ធញ្ញ​ជាតិខ្លះ​ដូចជា​ សណ្តែក​សៀង។

ផលិតផល​ភាគច្រើន​របស់​អាមេរិក ដែល​ត្រូវ​បាន​យកពន្ធគយ​បន្ថែម ​នឹង​ឃើញ​ពន្ធគយ​ឡើង​ពី​ ១៥​ទៅ​ ២៥​ភាគរយ ​ខណៈ​ដែល​ទំនិញ​បន្តិបន្តួច​នឹង​ត្រូវ​យក​ពន្ធ​គយ​ ២៥ភាគរយ។

លោក Zhenyuan Bo ជា​អ្នក​វិភាគឲ្យ​ក្រុមហ៊ុនពិគ្រោះ​យោ​បល់ GRisk ​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ប៉េកាំង​និយាយថា៖ «​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ខាង​សេដ្ឋ​កិច្ចតិច​តួចបំផុត ដែល​បណ្តាល​មក​ពីការ​សងសឹក​ក្នុងការ​យក​ពន្ធ​គយ​នេះ។ ​ដូច្នេះ ​ទំនិញដែល​អាច​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​នៅ​ក្នុង​ស្រុក ​មិន​ត្រូវ​រាប់​បញ្ចូល​ក្នុងការ​យក​ពន្ធគយ​នោះ​ទេ»។

​ប៉ុន្តែ​ ចិន​កំពុង​បង្ហាញ​សាច់ដុំ​ក្នុង​វិធី​ផ្សេង​ៗ​ទៀត។​ អ្នក​ទិញ​ទំនិញ​ចិន​កំពុងកា​ត់បន្ថយ​ការនាំ​ចូល​សាច់​ជ្រូក​អាមេរិកក្នុង​តម្លៃ ​៦​ពាន់​៥រយ​លាន​ដុល្លារ។ ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​អាមេរិកាំង ​ពីព្រោះ​ចិន​ជា​ប្រទេស​នាំ​ចូល​សាច់​ជ្រូក​របស់​អាមេរិក​ធំ​ទី២៕

XS
SM
MD
LG