ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​បណ្តាលឲ្យ​មានការ​ខ្វាយ​ខ្វល់​នៅ​រដ្ឋ​សភា Capitol Hill


រូបភាព​ឯកសារ៖ លោក​សមាជិក​ព្រឹទ្ធសភា Chris Van Hollen ចោទ​សួរ​លោក Scott Pruitt ខណៈ​ដែល​លោក​កំពុង​ផ្តល់​សក្ខីកម្ម​នៅ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ លោក​សមាជិក​ព្រឹទ្ធសភា Chris Van Hollen ចោទ​សួរ​លោក Scott Pruitt ខណៈ​ដែល​លោក​កំពុង​ផ្តល់​សក្ខីកម្ម​នៅ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

សមាជិក​សភា​សហរដ្ឋ​អាមេ​រិក ​កំពុង​សម្ដែង​នូវក្តី​សង្ឃឹម​ថា​នឹង​មានសេចក្តី​សម្រេចដ៏​ឆាប់​រហ័ស ក៏ប៉ុន្តែ​ធំទូ​លាយ​មួយ​សម្រាប់​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ចិន ខណៈ​ដែល​សហរដ្ឋអាមេរិក និងចិន​ដំឡើង​ពន្ធគយ​ដាក់​គ្នា។

នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង យក​ពន្ធ​គយ​កាន់​តែ​ច្រើន​ឡើងមិន​ធ្លាប់​មានកាល​ពី​ពេល​មុនដែល​បាន​បណ្តាល​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មានការ​រអាក់​រអួល សមាជិក​សភា​សហរដ្ឋ​អាមេ​រិក ​កំពុង​សម្ដែង​នូវក្តី​សង្ឃឹម​ថា​នឹង​មានសេចក្តី​សម្រេចដ៏​ឆាប់​រហ័ស ក៏ប៉ុន្តែ​ធំទូ​លាយ​មួយសម្រាប់ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ចិន។

ការ​ខ្វាយ​ខ្វល់មានកាន់​តែ​ខ្លាំង​ឡើងនៅ​វិមាន​រដ្ឋសភា Capitol Hill បន្ទាប់ពី​ចិន​បានធ្វើ​ការ​សងសឹក​ប្រឆាំង​នឹង​ការ​យក​ពន្ធ​គយ​ថ្មីរបស់​អាមេរិក ដោយ​ការ​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក។ ទោះ​ជាអញ្ចឹង​ក៏ដោយ ព្រឹទ្ធសភា​របស់​គណ​បក្ស​ទាំង២ ​និយាយថា ​គេត្រូវតែ​ប្រឈមនឹង​ចិន។ លោក Chris Van Hollen សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ម៉ារីលែន ​បាន​និយាយ​ជាមួយ VOA ថា៖ «យើងចាំបាច់ត្រូវ​ជំទាស់​ប្រឆាំង​ចិន​ដើម្បីកែប្រែ​របៀប​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​និង​ការ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ស្រុក​របស់ចិន។ ឧទាហរណ៍ ​ពួកគេ​បាន​លួច​ការ​សម្ងាត់​បច្ចេក​វិទ្យា​របស់​សហរដ្ឋ​អាមេ​រិក​ជា​យូរយារ​ណាស់​មក​ហើយ»។

ក៏ប៉ុន្តែ ​លោក Van Hollen បាន​ដាក់​កំហុស​លើ​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​របស់​ប្រធានាធិបតី​ត្រាំ​លើ​ពន្ធគយ។ លោក Chris Van Hollen និយាយ​ថា៖ «អ្វី​ដែលខ្ញុំ​មើល​ឃើញ​ជា​យុទ្ធសាស្ត្រ​ពន្ធគយ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​មើលឃើញថា ​គ្មាន​យុទ្ធសាស្ត្រ​ធំ​ទូលាយ​ឆ្ពោះ​ទៅ​កាន់​ដំណោះ​ស្រាយ​ជាមួយ​ចិន​នោះ​ទេ។ អ្នក​ប្រើប្រាស់​ទំនិញ​អាមេរិកាំង ​កំពុង​បង់​ប្រាក់​កាន់​តែ​ច្រើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ការណ៍​នេះ ​មិន​មែន​អំពី​ថា​តើ​ក្រុមហ៊ុន​ចិន​លក់​បាន​ប៉ុន្មាន​ ឬ​អំពី​ថាតើ​សហរដ្ឋ​អាមេរិក​លក់​ទំនិញ​ប៉ុន្មាន​ទៅ​ឲ្យ​ចិន​នោះ​ទេ»។

​ក្នុង​ចំណោម​អ្នក​ដែល​រិះគន់​ខ្លាំង​បំផុត​អំពី​ការ​ព្រួយ​កង្វល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​គឺ​កសិករ​អាមេរិកាំង។ ​លោក Roy Blunt ​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​ឲ្យ​រដ្ឋ Missouri ដែល​សម្បូរ​ខាង​វិស័យ​កសិកម្ម។ លោក Blunt បាន​និយាយ​ថា៖ «កសិករ​រដ្ឋ Missouri បាន​លក់​សណ្តែក​សៀងប្រហែល​២៥ភាគរយ​ទៅ​ឲ្យ​ចិន។ ហើយ​ទីផ្សារ​សណ្តែក​សៀង ពោត សត្វ​ពាហនៈ​លក់​ទៅ​ឲ្យ​ចិនដែល​ជា​ផ្សារ​ដ៏​ធំមួយត្រូវ​បាន​គេ​បង្អាក់»។

ក៏ប៉ុន្តែ ​លោក Blunt ជឿ​ថា ពលរដ្ឋ​អាមេរិកាំង យល់​ថា ការប៉ះពាល់​ខាង​សេដ្ឋកិច្ច​រយៈ​ពេល​ខ្លី​ជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌពាណិជ្ជកម្ម​ជាមួយ​ចិន។ លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​មាន​ការ​ប្រយុទ្ធ​ខាង​ពាណិជ្ជកម្ម​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ​វាជា​ការ​ប្រយុទ្ធ​ខាង​ពាណិជ្ជកម្ម​ជាមួយ​ចិន។​ ចិន​ជា​អ្នក​រក​ស៊ី​មិន​ត្រឹម​ត្រូវ»។

ខណៈ​ដែល​ជម្លោះពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​កំពុង​ក្លាយ​ជាដើម​រឿង​ព័ត៌មាន​ភាគ​ច្រើន​នោះ ​លោក Blunt ក៏​បាន​ជំរុញ​ឲ្យ​សភា​ពិចារណា​ឲ្យ​បានរហ័ស​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ថ្មី​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ម៉ិកស៊ិក៕

ប្រែសម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG