ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ស្នើ​ធ្វើ​បត្យាប័ន​មន្រ្តី​ FIFA ៧​រូប​ដែល​ជាប់​ឃុំ​ខ្លួន​នៅ Zurich


ការ​តាំង​ដោយ​ភ្លើង​ពណ៌​ដែល​បង្ហាញ​ពី​សញ្ញា​ផ្លូវ​ការ​របស់​ FIFA World Cup ឆ្នាំ២០១៨ ក្នុង​អគារ​ Bolshoi Theater ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤។
ការ​តាំង​ដោយ​ភ្លើង​ពណ៌​ដែល​បង្ហាញ​ពី​សញ្ញា​ផ្លូវ​ការ​របស់​ FIFA World Cup ឆ្នាំ២០១៨ ក្នុង​អគារ​ Bolshoi Theater ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤។

ស.រ.អា.​បាន​ស្នើ​ឲ្យ​ប្រទេស​ស្វីស​ធ្វើ​បត្យាប័ន​បញ្ជូន​មន្ត្រី​៧​នាក់ របស់​សហព័ន្ធ​បាល់​ទាត់​ពិភពលោក FIFA ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​មួយ។

ក្រុម​មន្ត្រី​តុលាការ​ស្វីស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្សតិ៍​នេះ​ថា​ ពួកគាត់​បាន​ទទួល​សំណើ​សម្រាប់​មន្ត្រី FIFA ​ទាំង​៧​នាក់​នោះ ដែល​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ទីក្រុង​ Zurich ​កាល​ពី​ខែ​ឧសភា ក្នុង​បទ​សង្ស័យ​ថា​ទទួល​សំណូក។

បទ​ចោទ​ប្រកាន់​មួយ​របស់​ស.រ.អា.​ដែល​ចេញ​កាល​ពី​ខែ​ឧសភា បាន​ចោទ​មន្ត្រី FIFA ​៩​នាក់ និង​អគ្គនាយក​នៃ​ក្រុមហ៊ុន​៥នាក់ ក្នុង​បទ​ល្មើស​៥ ដែល​មាន​រួម​ទាំង​ការ​ផ្ទេរ​លុយ និង​ការ​លាង​លុយ​ផង។

ការ​ស៊ើប​អង្កេត​ដាច់​ដោយ​ឡែក​មួយ​របស់​ប្រទេស​ស្វីស​បាន​ពិនិត្យ​មើលការ​ចោទ​ប្រកាន់ អំពី​ការ​ចាត់​ចែង​មិន​ត្រឹម​ត្រូវ និង​ការ​លាង​លុយ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ការ​ប្រកួត​ពាន​រង្វាន់​ពិភពលោក​ឲ្យ​ប្រទេស​រុស្ស៊ី នៅ​ឆ្នាំ​២០១៨​ខាង​មុខ ហើយ​នឹង​ការ​ផ្តល់​ជូន​ប្រទេស​កាតា នៅ​ឆ្នាំ​២០២២៕

XS
SM
MD
LG