ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ដាក់​ពាក្យ​សុំ​បត្យាប័ន​សម្រាប់​មន្រ្តី​FIFA​ ៧​ នាក់​ដែល​ជាប់​ឃុំ​នៅ​ទី​ក្រុង​ Zurich


មន្រ្តី​ FIFA ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ​នៅ​ក្រុង​ Zurich ប្រទេស​ស្វីស​នា​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥។ ស.រ.អា​ដាក់​ពាក្យ​សុំ​បត្យាប័ន​សម្រាប់​មន្រ្តី​FIFA​ ៧​ នាក់​ដែល​ជាប់​ឃុំ​នៅ​ទី​ក្រុង​ Zurich។
មន្រ្តី​ FIFA ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ​នៅ​ក្រុង​ Zurich ប្រទេស​ស្វីស​នា​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥។ ស.រ.អា​ដាក់​ពាក្យ​សុំ​បត្យាប័ន​សម្រាប់​មន្រ្តី​FIFA​ ៧​ នាក់​ដែល​ជាប់​ឃុំ​នៅ​ទី​ក្រុង​ Zurich។

ស.រ.អា​បាន​សុំ​ប្រទេស​ស្វីស​ឲ្យ​បញ្ជូន​មន្រ្តី​ ៧​ នាក់​នៃ​សហព័ន្ធ​កីឡា​បាល់​ទាត់​ពិភពលោក​ FIFA​ ទៅ​ឲ្យ​ស.រ.អា​ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​មួយ​ ដែល​កំពុង​ធ្វើ​បន្ត​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។​

មន្រ្តី​ក្រសួង​យុត្តិធម៌​ប្រទេស​ស្វីស​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អស់​លោក​បាន​ទទួល​សេចក្តី​ស្នើ​សុំ​បត្យាប័ន​សម្រាប់​មន្រ្តី​FIFA​ ៧​ នាក់​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​នៅ​ទី​ក្រុង​ Zurich​ កាល​ពី​ខែ​ឧសភា​ ក្នុង​ការ​សង្ស័យ​ថា​ មាន​ពាក់​ព័ន្ធ​នឹង​រឿង​ស៊ី​សំណូក។​

ពាក្យ​បណ្តឹង​មួយ​ ដែល​ស.រ.អា​បាន​ដាក់​កាល​ពី​ខែ​ឧសភា​បាន​ចោទ​មន្រ្តី​ FIFA​ ៩​ នាក់​ និង​នាយក​ប្រតិបត្តិ​សហគ្រាស​ ៥​ នាក់​អំពី​បទ​បំពាន​ ដែល​មាន​រួម​បទ​ឧក្រិដ្ឋ​ធ្វើ​ជំនួញ​ខុស​ច្បាប់​ ការ​លួច​បញ្ជូន​លុយ​តាម​អ៊ីនធឺណិត​ និង​ការ​លាង​លុយ​កខ្វក់។​

ការ​ស៊ើប​អង្កេត​ដាច់​ដោយ​ឡែក​មួយ​របស់​ប្រទេស​ស្វីស​ កំពុង​ពិនិត្យ​មើល​ពាក្យ​ចោទ​អំពី​ការ​ចាត់​ចែង​មិន​ត្រឹម​ត្រូវ​ និង​ការ​លាង​លុយ​កខ្វក់​ ដែល​ជាប់​ទាក់​ទង​នឹង​ការ​ប្រគល់​រង្វាន់​ជា​អ្នក​ទទួល​សិទ្ធិ​ការប្រកួត​ពាន​ពិភពលោក​ឆ្នាំ​ ២០១៨​ ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី​ និង​ការ​ប្រកួត​ពាន​ពិភពលោក​ឆ្នាំ​ ២០២២​ ទៅ​ឲ្យ​ប្រទេស​កាតា​ បន្ត​មក។​

រដ្ឋ​អាជ្ញា​ប្រទេស​ស្វីស​ កំពុង​ស៊ើប​អង្កេត​លទ្ធភាព​នៃ​ករណី​លាង​លុយ​កខ្វក់​ចំនួន​ ៥៣​ លើក​ពាក់​ព័ន្ធ​នឹង​ការ​ដេញ​ថ្លៃ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​ទទួល​ការ​ប្រកួត​ពាន​ពិភពលោក​ទាំង​ពីរ​នេះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG