ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រទេស​រុស្ស៊ី​អំពី​បញ្ហា​អ៊ុយក្រែន


ទាហាន​អ៊ុយក្រែន​ស្ថិត​នៅ​លើ​រថក្រោះ​មើល​ការ​ហ្វឹកហាត់​ដែល​បណ្តុះបណ្តាល​ដោយ​គ្រូ​ជនជាតិ​អង់គ្លេស​នៅ​មូលដ្ឋាន​ទ័ព​នៅ​ខាង​ក្រៅ​ក្រុង Zhitomir ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។
ទាហាន​អ៊ុយក្រែន​ស្ថិត​នៅ​លើ​រថក្រោះ​មើល​ការ​ហ្វឹកហាត់​ដែល​បណ្តុះបណ្តាល​ដោយ​គ្រូ​ជនជាតិ​អង់គ្លេស​នៅ​មូលដ្ឋាន​ទ័ព​នៅ​ខាង​ក្រៅ​ក្រុង Zhitomir ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​សមភាគី​រុស្ស៊ី​របស់​លោក​លើ​ការ​កើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទាមទារ​បំបែក​រដ្ឋ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Sergei Lavrov រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី ​លោករដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក Kerry បាន​ជំរុញ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ ​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​ឲ្យ​បាន​ពេញលេញ​ដែល​បាន​ធ្វើឡើង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ុយក្រែន និង​ពួក​ទាម​ទារ​បំបែករដ្ឋ​ដែល​គាំទ្រ​ដោយ រុស្ស៊ី​នៅ​ក្នុង​ទីក្រុង មីនស្កិ៍ (Minsk) ប្រទេស​បេឡារុស (Belarus) នៅ​ដើម​ឆ្នាំ​នេះ។

មនុស្ស​ជាង​៦.៥០០នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​បាន​ផ្ទុះ​ឡើង​នៅ​ខែមេសា ​ឆ្នាំ​២០១៤​មក ​ហើយ​មាន​អំពើ​ហិង្សា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។​ ភាគី​ទាំង​២​ជាធម្មតា​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​រំលោភ​ការ​ឈប់​បាញ់​គ្នា​នេះ។

រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ពី​ការ​គាំទ្រ​ពួក​ទាមទារ​បំបែក​រដ្ឋ ​រួម​មាន​កងទ័ព​រុស្ស៊ី​ផង។ រុស្ស៊ី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ​ដោយ​អះអាង​ថា ការ​ប្រយុទ្ធ​របស់​ជនជាតិ​រុស្ស៊ី​ជាមួយ​ពួក​ទាមទារ​បំបែក​រដ្ឋ​ក្នុង​ប្រទេស​អ៊ុយក្រែ​ជា​ការ​ស្ម័គ្រ​ចិត្ត។

កាល​ពី​ថ្ងៃ​ពុធ លោក Raymond Odierno នាយ​អគ្គសេនាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​ចេញ​ពី​ដំណែង​បាន​និយាយ​ថា ​រុស្ស៊ី​បាន​គំរាម​កំហែង​យ៉ាង​ខ្លាំង​បំផុត​ដល់​សហរដ្ឋ​អាមេរិក ​បណ្តាល​មកពី​កិច្ច​ប្រតិបត្តិការ​ដ៏​ស្មុគ្រស្មាញ​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG