ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​មួយ​លាន​នាក់​ប្រឈម​នឹង​វិបត្តិ​ទឹក​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន


រូបភាព​បង្ហាញ​ពី​កុមារ​នៅ​ក្រុង​ Khartsyzk ប្រទេស​អ៊ុយក្រែន។ អង្គការ​មូលនិធិ​កុមារ​របស់អ.ស.ប​ (UNICEF)បាន​ព្រមាន​ថា​ មនុស្ស​អាច​ដល់​ទៅ​ ១,៣​លាន​នាក់​នៅ​តំបន់​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ទឹក។
រូបភាព​បង្ហាញ​ពី​កុមារ​នៅ​ក្រុង​ Khartsyzk ប្រទេស​អ៊ុយក្រែន។ អង្គការ​មូលនិធិ​កុមារ​របស់អ.ស.ប​ (UNICEF)បាន​ព្រមាន​ថា​ មនុស្ស​អាច​ដល់​ទៅ​ ១,៣​លាន​នាក់​នៅ​តំបន់​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ទឹក។

អង្គការ​មូលនិធិ​កុមារ​របស់អ.ស.ប​ (UNICEF)បាន​ព្រមាន​ថា​ មនុស្ស​អាច​ដល់​ទៅ​ ១,៣​លាន​នាក់​នៅ​តំបន់​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ទឹក។ អង្គការ​ UNICEF ​រាយការណ៍​ថា​ការ​វាយ​ប្រយុទ្ធគ្នា​រវាង​កង​កម្លាំង​រដ្ឋាភិបាល​ និង​ក្រុម​បំបែក​រដ្ឋ​លំអៀង​ទៅ​រុស្ស៊ី កំពុង​បំផ្លាញ​បំពង់​ទឹក ដែល​ជា​ការ​នាំ​ឲ្យកុមារ​ និង​មនុស្ស​ធំ​ពេញវ័យ​ដល់​ទៅ ១,៣​លាន​នាក់​ខ្វះ​ទឹកស្អាត​ប្រើ​ប្រាស់​។

អង្គការ UNICEF និយាយ​ថា​ មនុស្ស​ជាង៤៧០.០០០នាក់​នៅ​តំបន់​ Luhansk ដែល​ក្រុម​ឧទ្ទាម​កាន់​កាប់​នោះ​ ក៏​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ផង​ដែរ ហើយ​ថា ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ភូមិ​ជិត​ខាង​ ដើម្បី​ទៅ​យក​ទឹក​ពី​អណ្តូង​ដែល​មាន​ទឹក។

អង្គការ UNICEF ​បាន​រាយការណ៍​ថា មនុស្ស​ជិត ១,៤​លាន​នាក់ ដែល​ក្នុង​នោះ​រួម​មាន​កុមារ​ជិត ១​៧៤.០០០​នាក់​បាន​ព្រាត់​ចាក​ពី​ទី​លំនៅ​ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រយុទ្ធគ្នា​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន កាល​ពីខែ​មេសា​ឆ្នាំ​២០១៤​មក។ អង្គការ​នេះ​បាន​បន្ត​ថា ​វិបត្តិ​មនុស្សធម៌​ក្នុង​ប្រទេសនេះ​កំពុង​ប៉ះពាល់​ដល់​មនុស្សជាង ​៥​លាន​នាក់ ដែល​ក្នុង​នោះ​រួម​មាន​កុមារ​ចំនួន ១,​៧​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG