ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​​និយាយ​ថា​លោក​ ត្រាំ បាន​ឱ្យ​ពួកអ្នកការទូត​ធ្វើការ​ជាមួយ​មេធាវី​លោក​អំពីប្រទេសអ៊ុយក្រែន


លោក Gordon Sondland ឯកអគ្គរដ្ឋទូត​ស.រ.អា.ប្រចាំ​សហភាពអឺរ៉ុប​បាន​មក​ដល់​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
លោក Gordon Sondland ឯកអគ្គរដ្ឋទូត​ស.រ.អា.ប្រចាំ​សហភាពអឺរ៉ុប​បាន​មក​ដល់​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃព្រហស្បតិ៍ សេតវិមាន​បានបញ្ជាក់​ថា​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ បានបញ្ជា​ពួក​អ្នកការទូត​ឱ្យ​ធ្វើការ​ជាមួយ​លោក Rudy Giuliani​ មេធាវីផ្ទាល់​ខ្លួនលោក​ដើម្បី​ឱ្យ​អាជ្ញាធរ​អ៊ុយក្រែន​បើក​ធ្វើការ​ស៊ើបអង្កេត​ដែល​អាច​ជួយ​លោក​ ត្រាំ ខាងនយោបាយ​ហើយ​ភ្ជាប់​ការស៊ើបអង្កេត​ទាំងនេះ​ទៅ​នឹង​ជំនួយ​យោធា​ដល់ប្រទេស​អ៊ុយក្រែន​ផង​ដែរ។

លោក Mick Mulvaney នាយខុទ្ទកាល័យ​ស្តី​ទី​របស់​សេតវិមាន​បាននិយាយ​ប្រាប់ពួកអ្នកកាសែត​ថា​កង្វល់​របស់លោក​ ត្រាំ អំពី​មុខនាទី​របស់អ៊ុយក្រែន​នៅ​ក្នុងការបោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦​ក្នុង​ស.រ.អា.ដើម្បីជួយលោកស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រឆាំងនឹង​លោក​Trump ជា​បញ្ហា​សំខាន់ដែល​នាំ​ឱ្យ​លោក​សុំ​ឱ្យមានការ​ស៊ើបអង្កេត​នេះ​នៅ​ក្នុងប្រទេស​នេះក្នុង​ផ្នែក​ខាង​កើត​នៃ​ទ្វីបអឺរ៉ុប។

ការ​និយាយសារភាពទាំងនេះរបស់​លោក Mulvaney មានឡើង​តែប៉ុន្មាន​ម៉ោង​ក្រោយ​លោក Gordon Sondland ឯកអគ្គរដ្ឋទូត​ស.រ.អា.ប្រចាំ​សហភាពអឺរ៉ុប​បាន​និយាយ​ប្រាប់ពួក​អ្នកស៊ើបអង្កេតដើម្បី​ចោទប្រកាន់​លោកត្រាំ នៅក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​អំពីមុខនាទី​របស់លោក​ត្រាំ ក្នុង​ការណែនាំ​អ្នក​ការទូត​ឱ្យ​គិតគូរ​បញ្ហា​អ៊ុយក្រែន​តាម​រយៈលោក Giuliani អតីត​អភិបាល​បូរី​ញូវយ៉ក និង​ជា​មេធាវី​របស់លោក​ ត្រាំ៕

XS
SM
MD
LG