ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​ពិសេស​សហរដ្ឋអាមេរិក​សំឡឹង​ឃើញក្តី​សង្ឃឹមសន្តិភាព​បន្ទាប់​ពីផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​នៅ​អ៊ីស្រាអែល


ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អ៊ីស្រាអែល​លោក David Friedman ថ្លែង​ក្នុង​សន្និសីទ​គោលនយោបាយ​កិច្ចការ​សាធារណៈអ៊ីស្រាអែល​អាមេរិក​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៦ មីនា ឆ្នាំ ២០១៨។
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អ៊ីស្រាអែល​លោក David Friedman ថ្លែង​ក្នុង​សន្និសីទ​គោលនយោបាយ​កិច្ចការ​សាធារណៈអ៊ីស្រាអែល​អាមេរិក​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៦ មីនា ឆ្នាំ ២០១៨។

ទោះបី​ជា​ពលរដ្ឋ​ប៉ាឡេស្ទីន​មាន​កំហឹង​ជុំវិញ​ការ​បើក​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុងJerusalem នៅ​ថ្ងៃចន្ទ​ស្អែក​នេះ​ក៏ដោយ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អ៊ីស្រាអែល​ លោកឯកអគ្គរដ្ឋទូត David Friedman បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​អំពី​ការ​ធ្វើ​តវ៉ា​របស់​ពល​រដ្ឋ​ប៉ាឡេស្ទីន​ទាមទារ​ទីក្រុងJerusalemផ្នែក​ខាងកើត​ជា​រដ្ឋធានី​របស់​ពួកគេ​នៅ​ថ្ងៃអានាគត​នោះ​ថា«ជា​ទង្វើ​មិន​ត្រឹមត្រូវ»។

អ៊ីស្រាអែល​ទាមទារ​ទីក្រុង Jerusalemទាំងមូល​ជា​រដ្ឋធានី​របស់​ខ្លួន។

ការសម្រេច​ចិត្ត​របស់​លោកប្រធានាធិបតី Donald Trump ក្នុង​ការ​ផ្លាស់ប្តូរ​ស្ថានទូត​សហរដ្ឋអាមេរិក​ពី​ទីក្រុង Tel Aviv បាន​រំលោភ​លើ​ការ​មូលមតិអន្តរជាតិ​ដែល​បាន​ព្រមព្រៀង​ថា​ទីក្រុង Jerusalem​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

គេ​រំពឹង​ថា​នឹង​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​រាប់សែននាក់​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការតវ៉ា​នៅ​តាម​ព្រំដែន​រវាង​តំបន់​កាហ្សា​ និង​អ៊ីស្រាអែល​នៅ​ថ្ងៃចន្ទ​ស្អែក​នេះ​ ដើម្បី​តវ៉ា​ពី​ការ​បើក​ស្ថាន​ទូត​នេះ។

ប៉ុន្តែ​លោក Friedmanបាន​ប្រាប់​សារព័ត៌មានFox News​ ថា​ពេលវេលា​នឹង​ធ្វើ​ឲ្យ​កំហឹង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ផ្លាស់ប្តូរ ​ដោយ​សារ​តែ​ពួកគេ​នឹង​យល់​ថា​សហរដ្ឋ​អាមេរិក​នៅ​បន្ត​ពង្រីក​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការងារ​សន្តិភាព​ និង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ ដើម្បី​ផ្តោត​លើ​អ្វី​ដែល​ជាការងារ​សំខាន់​ដូចជា​ គុណភាពនៃជិវិត​ ការសង់​ហេដ្ឋារចនា​បន្ថែម​ទៀត​ សន្តិសុខ​ និង​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ​សុខាភិបាល​ល្អ​ជាង​មុន។

លោក​បាន​ថ្លែង​បន្ថែម​ថា​ សហរដ្ឋអាមេរិក​នៅ​ទីនោះ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន និង​គ្មាន​ហេតុផល​ដែល​ត្រូវ​គិត​ថា​ ការ​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​នេះ​គឺ​ជា​ការ​ប្រឆាំង​នឹង​សន្តិភាព​នោះទេ៕

XS
SM
MD
LG