ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​គាំទ្រ​ការ​អះអាង​​របស់​ប្រទេស​អ៊ីស្រាអែល​អំពី​ភស្តុតាង​ថ្មីៗ​និង​គួរ​ឱ្យ​ជឿបាន​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់


Spain's Rafael Nadal celebrates winning the final match of the French Open tennis tournament against Serbia's Novak Djokovic in three sets, 6-0, 6-2, 7-5, at the Roland Garros stadium in Paris, France.
Spain's Rafael Nadal celebrates winning the final match of the French Open tennis tournament against Serbia's Novak Djokovic in three sets, 6-0, 6-2, 7-5, at the Roland Garros stadium in Paris, France.

សេតវិមាន​បាន​សរសើរ​ព័ត៌មានបាន​មក​ពី​ការ​ស៊ើបការ​សម្ងាត់ថ្មី​នៃ​ប្រទេស​អ៊ីស្រាអែល​អំពី​កម្មវិធី​អាវុធ​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់ ដោយ​ហៅ​ការ​ស៊ើបការ​សម្ងាត់​នេះ​ថា ​«ថ្មី​ហើយ​គួរ​ឱ្យ​ជឿ​បាន» ទោះណាជាពួក​មន្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន មិន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ថាបាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បរមាណូ​របស់​ផង​ខ្លួន​កាលពី​ឆ្នាំ២០១៥​ជាមួយពួក​មហា​អំណាច​ពិភពលោកក៏​ដោយ។​

ពួក​មន្ត្រី​ស.រ.អា.​ដែល​បានពិនិត្យមើល​សំណុំ​ឯកសារ ប្លង់ រូបថត​និង​វីដេអូ​ដែល​ពួក​អ្នកស៊ើបការសម្ងាត់​អ៊ីស្រាអែល​ប្រមូល​បាន បាននិយាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា​សម្ភារៈ​ដែល​ពួកគេ​បាន​ឃើញ​មាន​ភាព​ត្រឹមត្រូវ​ហើយ​ត្រូវ​គ្នា​ជាមួយ​ព័ត៌មាន​ដែល​ស.រ.អា.​ប្រមូលបាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

អ្នកស្រី Sarah Sanders អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា«ព័ត៌មាន​នេះផ្តល់​សេចក្តី​ល្អិតល្អន់ថ្មី​ៗ និង​គួរ​ឱ្យ​ជឿ​បានអំពី​កិច្ច​ខិតខំប្រឹងប្រែង​របស់​ប្រទេស​អ៊ីរ៉ង់​ក្នុង​ការ​អភិវឌ្ឍ​កាំជ្រួច​មីស៊ីល​សម្រាប់​ផ្ទុក​អាវុធ​បរមាណូ»។

អ្នកស្រី​បាន​និយាយ​បន្ថែម​ថា «ប្រទេស​អ៊ីរ៉ង់​មានកម្មវិធី​អាវុធ​បរមាណូ​សម្ងាត់​ដែល​ប្រទេស​បាន​ខិតខំ​ព្យាយាម​លាក់បាំង​ពី​ពិភពលោក និងប្រជារាស្ត្រ​ខ្លួនក៏​ប៉ុន្តែ​គ្មាន​ជោគជ័យ​ទេ។ ​របប​គ្រប់គ្រង​អ៊ីរ៉ង់​បានបង្ហាញ​ឱ្យ​ឃើញ​ថា​ខ្លួន​នឹង​ប្រើប្រាស់​អាវុធ​បែបនេះ​ប្រឆាំងនឹង​ប្រទេស​ជិតខាងនិងប្រទេស​ឯទៀតៗ។ ប្រទេស​អ៊ីរ៉ង់​មិន​ត្រូវ​មាន​អាវុធ​បរមាណូ​ជា​ដាច់ខាត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG