ភ្នំពេញ —
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារៀបចំពិព័រណ៍ស្តីពីដំណើរទស្សនកិច្ចរបស់លោកស្រី Jaqueline Kennedy ដែលជាភរិយាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្ហាញពីចំណងមិត្តភាពរឹងមាំរវាងកម្ពុជា-អាមេរិក។
ក្នុងពិធីតាំងពិព័រណ៍នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា មានរូបថតមួយចំនួនដែលភ្ជាប់ដោយការពន្យល់រៀបរាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Jacqueline Kennedy ដែលជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy ត្រូវបានដាក់តាំងបង្ហាញក្នុងសណ្ឋាគារ Raffle Le Royal ក្នុងរាជធានីភ្នំពេញ ជាសណ្ឋាគារដែលលោកស្រីបានស្នាក់នៅនាពេលដំណើរទស្សនកិច្ច។ រូបថតទាំងនោះបង្ហាញពីជំនួបផ្ទាល់រវាងលោកស្រី និងព្រះមហាវីរក្សត្រព្រះបាទនរោត្តមសីហនុ និងអគ្គមហេសីនរោត្តម មុនីនាថ សីហនុ។
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងពិធីកាត់ខ្សែបូរសម្ពោធការតាំងពិព័រណ៍រូបថតរបស់លោកស្រី Jacqueline Kennedy នាយប់ថ្ងៃទីអង្គារកន្លងទៅថា អំឡុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់លោកស្រី Jacqueline ក្នុងឆ្នាំ១៩៦៧ អាមេរិក និងកម្ពុជា មិនទាន់មានចំណងការទូតជាមួយគ្នាឡើងវិញនោះទេ បន្ទាប់ពីការកាត់ផ្តាច់ក្នុងឆ្នាំ១៩៦៥។ លោកបន្ថែមថា បើទោះបីជាពេលនោះ អាមេរិក និងកម្ពុជាមិនមានទំនាក់ទំនងការទូតក្តី ប៉ុន្តែសម្តេចនរោត្តមសីហនុ និងប្រជាជនកម្ពុជាបានស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅនិងរាក់ទាក់។
កម្រងរូបភាព៖ «ការតាំងពិព័រណ៌រូបថតអបអរខួបទី៥០របស់ទស្សនកិច្ចរបស់អ្នកស្រី Jacqueline Kennedy»
1/10
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានរៀបចំការតាំងបង្ហាញរូបភាពដើម្បីអបអរខួបគម្រប់៥០ឆ្នាំនៃទស្សនកិច្ចរបស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានីភ្នំពេញ។(ទុំ ម្លិះ/VOA)
ការតាំងពិព័រណ៌រូបថតស្តីពីទស្សនកិច្ចដំបូងកាលពី៥០ឆ្នាំមុនក្នុងឆ្នាំ១៩៦៧ របស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានីភ្នំពេញ ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ អ្នកស្រី Jacqueline Kennedy បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលជាក្តីសុបិន្តមួយជីវិតរបស់អ្នកស្រីក្នុងការមកមើលប្រាសាទអង្គរវត្ត និង ប្រាសាទបុរាណផ្សេងទៀត។
2/10

3/10

4/10

5/10

6/10
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ កាត់ខ្សែបូរដើម្បីបើកពិធី តាំងបង្ហាញរូបភាពដើម្បីអបអរខួបគម្រប់៥០ឆ្នាំនៃទស្សនកិច្ចរបស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានី ភ្នំពេញ។(ទុំ ម្លិះ/VOA)
ការតាំងពិព័រណ៌រូបថតស្តីពីទស្សនកិច្ចដំបូងកាលពី៥០ឆ្នាំមុនក្នុងឆ្នាំ១៩៦៧ របស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានីភ្នំពេញ ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ អ្នកស្រី Jacqueline Kennedy បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលជាក្តីសុបិន្តមួយជីវិតរបស់អ្នកស្រីក្នុងការមកមើលប្រាសាទអង្គរវត្ត និង ប្រាសាទបុរាណផ្សេងទៀត។
7/10
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ កំពុងមើលរូបថតដែលត្រូវបានតាំងបង្ហាញនៅក្នុងពិធីអបអរខួបគម្រប់៥០ឆ្នាំនៃទស្សនកិច្ចរបស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានី ភ្នំពេញ។(ទុំ ម្លិះ/VOA)
ការតាំងពិព័រណ៌រូបថតស្តីពីទស្សនកិច្ចដំបូងកាលពី៥០ឆ្នាំមុនក្នុងឆ្នាំ១៩៦៧ របស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានីភ្នំពេញ ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ អ្នកស្រី Jacqueline Kennedy បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលជាក្តីសុបិន្តមួយជីវិតរបស់អ្នកស្រីក្នុងការមកមើលប្រាសាទអង្គរវត្ត និង ប្រាសាទបុរាណផ្សេងទៀត។
8/10
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានរៀបចំការតាំងបង្ហាញរូបភាពដើម្បីអបអរខួបគម្រប់៥០ឆ្នាំនៃទស្សនកិច្ចរបស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានីភ្នំពេញ។(ទុំ ម្លិះ/VOA)
ការតាំងពិព័រណ៌រូបថតស្តីពីទស្សនកិច្ចដំបូងកាលពី៥០ឆ្នាំមុនក្នុងឆ្នាំ១៩៦៧ របស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានីភ្នំពេញ ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ អ្នកស្រី Jacqueline Kennedy បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលជាក្តីសុបិន្តមួយជីវិតរបស់អ្នកស្រីក្នុងការមកមើលប្រាសាទអង្គរវត្ត និង ប្រាសាទបុរាណផ្សេងទៀត។
9/10

10/10
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថតរូបជាក្រុមជាមួយនឹងសិស្សនិស្សិតក្នុងពិធីតាំងបង្ហាញរូបភាពដើម្បីអបអរខួបគម្រប់៥០ឆ្នាំនៃទស្សនកិច្ចរបស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានី ភ្នំពេញ។(ទុំ ម្លិះ/VOA)
ការតាំងពិព័រណ៌រូបថតស្តីពីទស្សនកិច្ចដំបូងកាលពី៥០ឆ្នាំមុនក្នុងឆ្នាំ១៩៦៧ របស់អ្នកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ រាជធានីភ្នំពេញ ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ អ្នកស្រី Jacqueline Kennedy បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលជាក្តីសុបិន្តមួយជីវិតរបស់អ្នកស្រីក្នុងការមកមើលប្រាសាទអង្គរវត្ត និង ប្រាសាទបុរាណផ្សេងទៀត។
Previous slide
Next slide
លោក William Heidth បន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកស្រី Jacqueline Kennedy នៅឆ្នាំ១៩៦៧ គឺជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ ថានៅមានភាពរឹងមាំ បើទោះបីជាស្ថានការណ៍នយោបាយមានភាពឡើងចុះក៏ដោយ។
លោកឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា៖
«អ្នកប្រហែលជាដឹងពីព័ត៌មាន ដែលថាមានបញ្ហាមួយចំនួននៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីររបស់យើងនាពេលបច្ចុប្បន្ននេះ ដូចជានៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ Jackie មកប្រទេសកម្ពុជានៅឆ្នាំ១៩៦៧ដែរ។ វាជារឿងធម្មតាទេ ដែលប្រទេសពីរមិនយល់ស្របគ្នាលើគ្រប់បញ្ហាទាំងអស់នោះ។ ដំណើរទស្សនកិច្ចរបស់ Jackie បង្ហាញពីរបៀបដែលការគោរព និងអភិរក្សកេរដំណែលវប្បធម៌របស់កម្ពុជាអាចនាំប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ។ នេះគឺជាគោលដៅដែលមានសារៈសំខាន់សម្រាប់ពេលបច្ចុប្បន្ន ដូចដែលបានកើតឡើងកាលពីឆ្នាំ១៩៦៧»។
សម្រាប់លោកស្រី Jaqueline Kennedy បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅកម្ពុជាជាការបំពេញ «សុបិនក្នុងមួយជីវិតកាលពីនៅក្មេង» ក្នុងការបានមើលប្រាសាទអង្គរដែលជាប្រាសាទបុរាណខ្មែរ៕