ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​ជប៉ុន​ជំទាស់​​ការ​ស៊ើបអង្កេត​របស់​សហរដ្ឋអាមេរិក​ពាក់ព័ន្ធនឹង​លទ្ធភាព​បន្ថែម​ពន្ធ​លើ​រថយន្ត​នាំចូល


អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិនលោក Gao Feng ចូល​រួម​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​០៦ មេសា ២០១៨។
អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិនលោក Gao Feng ចូល​រួម​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​០៦ មេសា ២០១៨។

ប្រទេសចិន​និង​ជប៉ុន​រិះគន់​ការសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី Donald Trump ចំពោះ​ការស្នើ​ឲ្យ​មាន​ការស៊ើបអង្កេត​អំពី​ផលប៉ះពាល់​នៃ​ការ​នាំចូល​រថយន្ត​លើ​សន្តិសុខជាតិ​សហរដ្ឋអាមេរិក។

លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បា្រប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ ការ​ចោទ​ពី​ការរំលោភបំពាន​លើ​សន្តិសុខជាតិ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពាណិជ្ជ​កម្មពហុភាគី​ ក៏​ដូចជា​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ទូទៅ​ផងដែរ។

លោកHiroshige Seko រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា​ ប្រសិនបើ​ការស៊ើបអង្កេត​របស់​សហរដ្ឋអាមេរិក​បណ្តាល​ឲ្យ​មាន​អាត្រាពន្ធ​ថ្មី ​នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ភាពចលាចល​នៅក្នុង​ទីផ្សារ​សកលលោក។

លោក Trump បាន​សម្រេច​យក​ពន្ធគយ​ចំនួន២៥ភាគរយ​លើ​ការ​នាំចូល​ដែកថែប​ និង១០ភាគរយ​លើ​ការ​នាំចូល​អាលុយមីញ៉ូម​ ដោយ​ផ្អែក​លើ​បញ្ហា​សន្តិសុខជាតិ​នេះ។
លោក Trump បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃពុធ ​បន្ទាប់ពី​ជំនួប​ជាមួយ​លោករដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក Wilbur Rossថា «ខ្ញុំ​បាន​ស្នើ​ឲ្យ​លោករដ្ឋមន្រ្តី Ross​ ពិចារណា​អំពី​ការស៊ើបអង្កេត​លើ​ចំណុច​ទី២៣២

នៃ​ការ​នាំចូល​រថយន្ត​ រួម​ទាំង​រថយន្តធំៗ​ និង​គ្រឿង​បន្លាស់​ផងដែរ​ ដើម្បី​កំណត់​ពី​ផលប៉ះពាល់​របស់​ទំនិញ​ទាំងនោះ​ទៅ​លើ​សន្តិសុខជាតិ​សហរដ្ឋអាមេរិក»។

លោក Trump កំពុង​ស្នើ​ឲ្យ​យក​ពន្ធគយ​ចំនួន២៥ភាគរយ​លើ​ការ​នាំចូល​រថយន្ត។ លោក Trump ដែល​បាន​សន្យា​ថា​នឹង​ស្តារ​ផលិតកម្ម​សហរដ្ឋអាមេរិក​ឡើងវិញ​នោះ​ បាន​ចាប់ផ្តើម​ចាត់វិធានការណ៍​ជាច្រើន​លើ​វិស័យ​ពាណិជ្ជកម្ម​ ដោយ​ទាមទារ​ឲ្យ​ប្រទេសចិន​នាំចូល​ទំនិញ​អាមេរិក​បន្ថែមទៀត​ ធ្វើ​ការចរចា​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង NAFTA ​និង​បាន​យក​ពន្ធគយ​លើ​ការ​នាំចូល​ថែក​និង​អាលុយមីញ៉ូម​ជាដើម។
លោក Trump កាល​ពី​ថ្ងៃពុធ​បាន​បង្ហោះសារ​ថា «នឹង​មាន​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​សម្រាប់

កម្មករ​រោងចក្រ​ផលិត​រថយន្ត​អាមេរិកាំង។ បន្ទាប់​ពី​បាត់បង់​ការងារ​ជាច្រើន​ក្នុង​ប្រទេស​អស់​រយៈពេល​រាប់ទសវត្សរ៍​មក​នេះ​ អ្នក​ទាំងអស់​គ្នា​រង់ចាំ​យូរ​ពេក​ហើយ»។
ប្រទេស​សំខាន់ៗ​ចំនួន៥​ដែល​នាំចូល​រថយន្ត​មក​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ដូចជា​ ប្រទេសម៉ិកស៊ីក​ កាណាដា​ សហភាពអ៊ឺរ៉ុប​ ជប៉ុន​ និង​កូរ៉េខាងត្បូង៕

XS
SM
MD
LG