ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បាន​ចេញការ​ប្រកាស​មួយ​បន្ទាប់​ពីមាន​របាយការណ៍​ពី​សំឡេង​ខុស​ពី​ធម្មតា​ក្នុង​ត្រចៀក


លោកស្រី Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។
លោកស្រី Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បានប្រកាស​អំពី​បញ្ហា​សុខភាព​កាល​ពី​ថ្ងៃ​ពុធសម្រាប់​ពលរដ្ឋ​របស់​ខ្លួន​នៅ​ប្រទេស​ចិនក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ក្រសួង​ការ​បរទេស​នោះបាន​ប្រាប់​ឲ្យដឹងថា ​បុគ្គលិក​ម្នាក់​របស់​រដ្ឋាភិបាលអាមេរិក​នៅ​ក្នុង​ទីក្រុង Guangzhou ​«មាន​បញ្ហាពិបាក​ស្តាប់​និងមាន​សម្ពាធ​ក្នុង​ត្រចៀក​របស់​ពួកគេ‍»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ប្រាប់​ឲ្យ​ដឹងថា ​បុគ្គលិកម្នាក់​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​វាយតម្លៃ​និង​ធ្វើ​រោគ​វិនិច្ឆ័យ​ដែល​ពាក់​ព័ន្ធ​នឹង​អាការៈ​ប៉ះពាល់​ខួរក្បាល។

សេចក្តីប្រកាស​កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រាប់​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​អាមេរិក​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​រោគ​សញ្ញា​ដែល​បាន​រាយការណ៍​នោះ​ទេ​ហើយក៏មិនបាន​ទទួល​របាយ​ការណ៍​ប្រហាក់​ប្រហែល​គ្នា​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​ទៀត​របស់ចិន​ដែរ ​ក៏ប៉ុន្តែ ​បាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា ​ខ្លួន​កំពុង​ពិនិត្យ​របាយការណ៍​នេះ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​យោបល់​ដល់​ជនណា​ដែល​ជួប​ប្រទះ​បញ្ហា​ក្នុង​ការ​ពិបាក​ស្តាប់​មិនឲ្យ​ស្វះស្វែង​រក​ប្រភព ក៏ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្តូរ​ទៅ​កាន់​ទីកន្លែង​ថ្មី​ដែល​មិន​មាន​បញ្ហា​ក្នុងការ​ពិបាក​ស្តាប់​នោះ។

លោកស្រី Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​សម្រេច​ពី​មូលហេតុ​ និង​ផល​ប៉ះពាល់​នៃ​គ្រោះ​ថ្នាក់​នេះ។​ ក្រសួង​ការ​បរទេស​នឹង​បញ្ជូន​ក្រុម​វេជ្ជ​សាស្រ្ត​ទៅ​កាន់​ក្រុង Guangzhou នៅ​ដើម​សប្តាហ៍​ក្រោយ​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ខាងវេជ្ជសាស្ត្រ​ពី​បុគ្គលិក​កុងស៊ុល​ទាំងអស់​នៅ​ទីក្រុង Guangzhou ដែល​បាន​ស្នើ​សុំ​នោះ៕

XS
SM
MD
LG