ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​​ការ​ទូត​ជាន់​ខ្ពស់​អាមេរិក​​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ដើម្បី​ពិភាក្សា​​​បញ្ហា​បេឡារុស​និង​ការ​បំពុល​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី


រូបឯកសារ​៖ ​លោក​ Stephen Biegun ជាអនុរដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។
រូបឯកសារ​៖ ​លោក​ Stephen Biegun ជាអនុរដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

អ្នក​ការ​ទូត​អាមេរិក​ជាន់​ខ្ពស់​លំដាប់​ទី២​ បាន​បញ្ចប់​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​រុស្សីក្នុង​ទី​ក្រុង​មូស្គូ​នៅ​ថ្ងៃ​ពុធ​ ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​រយៈពេ​ល​២ថ្ងៃ​របស់​មន្រ្តី​អាមេរិក​រូប​នេះ ដើម្បីដោះ​ស្រាយ​នូវ​ការ​ខ្វែង​គំនិត​គ្នាលើ​បញ្ហា​មួយ​ចំនួន ដែល​ក្នុងនោះ​រួមទាំង​វិបត្តិ​ដែល​កំពុង​តែ​កើត​មាន​ក្នុង​ប្រទេស​បេឡារុស (Belarus)​ និង​ការ​ធ្លាក់ខ្លួន​ឈឺភ្លាមៗ​របស់មេដឹកនាំ​នយោបាយ​ប្រឆាំង​ដ៏​សំខាន់​របស់​រុស្សី​ ដែលហាក់​ដូច​ជា​លោក​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​បំពុល ជាដើម។​

ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Stephen Biegun ទៅ​កាន់​រដ្ឋធានី​រុស្សី​នេះ​ បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​កាន់​តែ​ខ្លាំង​របស់​អាមេរិក​ ក្នុ​ងការ​ស្វែងរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​មួយ​ក្នុង​ប្រទេស Belarus ដែល​នៅ​ទីនោះ​ក្រុម​អ្នកតវ៉ា​ប្រឆាំង​រាប់ពាន់​នាក់ កំពុង​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃទី​៩​ ខែ​សីហា​ ដែលមេដឹក​នាំ​ផ្តាច់ការកាន់​អំណាច​ដ៏​យូរ​របស់​ប្រទេស​នេះ​គឺ​លោក​ Alexander Lukashenko បានអះ​អាង​ថា​ លោក​ជា​អ្នក​ឈ្នះដាច់​ការ​បោះ​ឆ្នោតនេះ។​

សហរដ្ឋ​អាមេរិក​ បាន​ឯកភាព​ជាមួយ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ ដែល​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូ​វ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ និងរិះគន់​តាម​រយៈ​ភស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ពីការ​វាយដំ​និង​ធ្វើ​ទារុណកម្ម​ដល់​ក្រុម​បាតុករ​ដែលត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន។​

ទោះបី​យ៉ាងណា​ក៏ដោយ មុន​ការ​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្សី​លោក Sergey Lavrov អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក Biegun បាន​បង្ហាញ​ពី​ជំហរ​របស់​អាមេរិក​ដែល​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ នឹង​មិន​ចង់​ទទួល​យកការ​ជំរុញ​របស់លោក Lukashenko ដែល​ថា ​ជម្លោះ​ក្នុងរឿង​បោះ​ឆ្នោត​នេះជា​ជម្លោះ​រវាង​លោក​ខាង​លិច​និង​លោក​ខាង​កើត​ ដែល​នេះអាច​នាំ​ឲ្យ​មាន​ការ​លូក​ដៃ​ចូល​អន្តរាគមន៍​ដោយ​ផ្ទាល់​ពី​សំណាក់រុស្សី។​

លោក ​Stephen Biegun លើក​ឡើង​ថា៖ «សហរដ្ឋ​អាមេរិកនឹង​មិន​សម្រេច​នូវ​ទិសដៅណាមួយ​នៅ​ក្នុង​ប្រទេស​បេឡារុស​នោះ​ទេ​ វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ Belarus​ ជាអ្នក​សម្រេច​នូវ​រឿង​ទាំង​នេះ៕

XS
SM
MD
LG