ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ទាមទារ​ឲ្យ​មាន​ទណ្ឌកម្ម​​លើ​បេឡារុស​ ក្រោយ​ការ​បោះឆ្នោត​​ចម្រូងចម្រាស


រូបឯកសារ៖ បាតុករម្នាក់កាន់ទង់ជាតិបេឡារុស ឈរទល់មុខជាមួយក្រុមប៉ូលិស ក្នុងអំឡុងបាតុកម្មមួយ ក្រោយការបោះឆ្នោតជាតិ នៅទីក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ បាតុករម្នាក់កាន់ទង់ជាតិបេឡារុស ឈរទល់មុខជាមួយក្រុមប៉ូលិស ក្នុងអំឡុងបាតុកម្មមួយ ក្រោយការបោះឆ្នោតជាតិ នៅទីក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​ លោកស្រី Ursula von der Leyen កាល​ពី​ថ្ងៃ​សុក្រ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ប្រទេស​បេឡារុស ដែល​នៅ​ទី​នោះ​កងកម្លាំង​សន្តិសុខ​បានបង្ក្រាប​លើ​បាតុករ​គណបក្ស​ប្រឆាំង ​ដែល​បាន​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​ផ្តាច់ការ​លោក Alexander Lukashenko។

លោក​ស្រី​ von der Leyen បាន​សរសេរ​សារ​តាម Twitter នៅ​មុន​កិច្ច​ប្រជុំ​សំខាន់​មួយ​ នៅ​ក្រុង​ប្រ៊ុចសែល ​ថា៖ «យើង​ត្រូវ​ការ​ទណ្ឌកម្ម​ប​ន្ថែម​ប្រឆាំង​នឹង​អ្នក​ទាំង​ឡាយ​ណា ​ដែល​រំលោភ​លើ​គុណតម្លៃ​ប្រជាធិបតេយ្យ​ ឬ​រំលោភ​លើ​សិទ្ធិ​មនុស្ស​នៅ​បេឡារុស»។

ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​បេឡារុស​តម្រូវ​ឲ្យ​មាន​ឯកច្ឆន្ទ​រវាង​រដ្ឋ​ទាំង​ ២៧ ​របស់​សហភាព​អឺរ៉ុប។

អាជ្ញាធរ​បេឡារុសបាន​ដោះលែង​បាតុករ​ប្រឆាំង​ ១.០០០​នាក់​ កាល​ពី​ថ្ងៃ​សុក្រ ក្រោយ​ពី​រដ្ឋាភិបាល​បេឡារុស​ធ្វើ​ការ​សុំ​ទោស​ដ៏​កម្រ​មួយ​ ខណៈ​សហភាព​អឺរ៉ុប​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌកម្ម។

បាតុករ​បេឡារុស​រាប់​ពាន់​នាក់​បាន​ធ្វើ​ការ​តវ៉ា​ ក្រោយ​ការ​បោះឆ្នោត​ចម្រូងចម្រាស ​កាល​ពី​អាទិត្យ​សប្តាហ៍​មុន និង​ទាមទារ​ឲ្យ​លោក Lukashenko បញ្ចប់​ការ​កាន់​អំណាច​រយៈ​ពេល ​២៦​ឆ្នាំ ​របស់​លោក៕

XS
SM
MD
LG