ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ស.រ.អា.​បញ្ចប់​ទស្សនៈកិច្ច​នៅ​ភូមា


ប្រធានាធិបតី​ភូមា Thein Sein (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​របស់​ស.រ.អា.​ Antony Blinken (រូប​ឆ្វេង) ខណៈ​ដែល​លោក​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​កំឡុង​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ Presidential Palace កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥​ នៅ​ក្រុង Naypyitaw ប្រទេស​ភូមា។

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ភូមា​បាន​រាយការណ៍​ថា​លោក Antony Blinkey អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ក្រុម​ជន​ភៀសខ្លួន​តាម​ទូក​ភាគ​ច្រើន​ជា​ជន​អំបូរ Rohingya មក​ពី​រដ្ឋ​ Rakhine ​នៃ​ប្រទេស​ភូមា​ហើយ​ពួក​គេ​បាន​ចាកចេញ​ពី​ប្រទេស​ភូមា​ដោយសារ​ភាព​អស់​សង្ឃឹម​ដែល​ពួកគេ​ប្រឈម​មុខ។ ​លោក​បាន​និយាយ​ដែរ​ថា​ដោយសារ​វិបត្តិ​ជន​ភៀសខ្លួន​តាម​ទូក​នេះ​ជា​បញ្ហា​ក្នុង​តំបន់​មួយ​ គេ​ត្រូវការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដែល​ត្រូវ​តែ​ប្រឈម​មុខ​នឹង​បុព្វហេតុ​ជា​ឬសគល់​របស់​វា​ដើម្បី​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ​ប្រកប​ដោយ​ចីរភាព។ លោក​ Blinkey ក៏​បាន​កត់​សម្គាល់​ដែរ​ថា​កំណែ​ទម្រង់​នយោបាយ​នៃ​ប្រទេស​ភូមា​កំពុង​មាន​ការ​ជឿនលឿន​ ក៏​ប៉ុន្តែ​នៅ​មាន​ឧបសគ្គ​នៅ​ឡើយ។​ លោក​បាន​ថ្លែង​ថា​ ជា​ពិសេស​រដ្ឋ​ធម្មនុញ្ញ​របស់​រដ្ឋ​ដែល​អនុញ្ញាតិ​ឱ្យ​ក្រុម​យោធា​បោះឆ្នោត​វ៉េតូ​អំពី​កិច្ចការ​រដ្ឋ​គួរ​ត្រូវ​កែប្រែ​ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​ប្រកប​ដោយ​យុត្តិធម៌​ក្នុង​ឆ្នាំ២០១៥។ ​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់​លោក Blinkey បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្រោយ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​ខាង​អំបូរ​ពូជសាសន៍​នៃ​អង្គការ NCCT៕

XS
SM
MD
LG