ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អាមេរិក​បដិសេធ​ការ​អះ​អាង​របស់​កង​កម្លាំង​ស៊ីរី​អំពី​ការ​ចូល​កាន់​កាប់​ទីប្រជុំជន ​Manbij


ពួក​ឧទ្ទាម​ស៊ីរី​គាំទ្រ​ដោយ​តួកគី​កំពុង​បើក​ឡាន​នៅ​ទី​ជនបទ​នៃ​តំបន់ Manbij ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៨។

ក្រុម​មន្រ្តី​អាមេរិក​កំពុង​ដាក់​ការ​សង្ស័យ​ចំពោះ​ការ​អះ​អាង​ថា​ កង​កម្លាំង​ស៊ីរី​កំពុង​កាន់​កាប់​ទីប្រ​ជុំជន ​Manbij ​ភាគ​ឦសាន​ដែល​ជា​ចំណុច​សំខាន់​រវាង​កង​ជីវពល​ Kurd​​ ដែល​គាំទ្រ​ដោយ​អាមេរិក​និង​ប្រទេស​តួកគី។

ក្រុម​មន្រ្តី​អាមេរិក​កំពុង​ដាក់​ការ​សង្ស័យ​ចំពោះ​ការ​អះ​អាង​ថា​ កង​កម្លាំង​ស៊ីរី​កំពុង​កាន់​កាប់​ទីប្រ​ជុំជន ​Manbij ​ភាគ​ឦសាន​ដែល​ជា​ចំណុច​សំខាន់​រវាង​កង​ជីវពល​ Kurd ដែល​គាំទ្រ​ដោយ​អាមេរិក​និង​ប្រទេស​តួកគី។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ កង​ទ័ព​ស៊ីរី​បាន​និយាយ​ថា ​កងទ័ព​របស់​ខ្លួន​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​និង​កាន់​កាប់​កន្លែង​សំខាន់ៗ​ដោយ​បន្ថែម​ថា​ កងទ័ព​ស៊ីរី​«ធានា​សន្តិសុខ​ពេញ​លេញ​សម្រាប់​ពល​រដ្ឋ​ស៊ីរី​ទាំង​អស់​ និង​អ្នក​ដទៃ​ដែល​មាន​វត្តមាន​នៅ​ទី​នោះ» ។

ប៉ុន្តែ​ក្រុម​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​អាមេរិក​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវករ​រដ្ឋ​ឥស្លាម​បាន​ឆ្លើយ​តប​តាម ​Twitter ​ដោយ​និយាយ​ថា​វា​«មិន​មាន​ការ​បញ្ជាក់​ថា ការ​អះ​អាង​ទាំង​នេះ​គឺ​ជា​ការពិត​នោះ​ទេ» ។

ក្រុម​ចម្រុះ​បាន​បន្ថែម​ថា​ «យើង​សូម​អំពាវនាវ​ដល់​គ្រប់​គ្នា​ឱ្យ​គោរព​តាម​បូរណភាព​របស់​តំបន់​ Manbij ​និង​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ» ។

មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ម្នាក់​ក៏​ប្រាប់​វីអូអេ​ដែរ​ថា កង​កម្លាំង​អាមេរិក​រាប់​សិប​នាក់​ដែល​ឈរ​ជើង​នៅ​ខាង​ក្រៅ​ទីក្រុង ​Manbij ​មិន​បាន​ដក​ចេញ​ទេ។ មន្ត្រី​រូប​នោះ​បាន​និយាយ​ថា​ «យើង​នៅ​តែ​មាន​កងទ័ព​នៅ​ទី​នោះ»​ដោយ​លោក​បាន​រំឭក​ថា ​ស.រ.អា.​នៅ​ផ្តោត​លើ​ការ​ដកទ័ព​អាមេរិក​ពី​ប្រទេស​ស៊ីរី​ដោយ​សុវត្ថិភាព និង​មាន​សណ្តាប់​ធ្នាប់៕​

XS
SM
MD
LG