ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការពារ​ប្រទេស​ស.រ.អា.​បញ្ចប់​ដំណើរ​ទស្សនកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក


រដ្ឋមន្រ្តី​ការពារ​ប្រទេស​ស.រ.អា.​ ថ្លែង​ទៅ​កាន់​យោធា​សហរដ្ឋ​អាមេរិក​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​ស.រ.អា. នៅ​ទីក្រុង​ Pyeongtaek ភាគ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពីថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៥។
រដ្ឋមន្រ្តី​ការពារ​ប្រទេស​ស.រ.អា.​ ថ្លែង​ទៅ​កាន់​យោធា​សហរដ្ឋ​អាមេរិក​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​ស.រ.អា. នៅ​ទីក្រុង​ Pyeongtaek ភាគ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពីថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៥។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. ​Ash Carter ​បាន​វិល​ត្រទ្បប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្រោយ​ទស្សន​កិច្ច​រយៈពេលមួយ​សប្តាហ៍​ទៅ​កាន់​ប្រទេសជា​សម្ព័ន្ធ​មិត្ត​របស់ស.រ.អា.​នៅ​ក្នុង​ភូមិភាគ​អាស៊ី-ប៉ាស៊ីហ្វិក។

​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វីអូអេ​ប្រចាំ​ក្រសួង​ការពារ​ប្រទេស​អាមេរិកាំង​ លោក​ Carla Babb ​រាយការណ៍​ពី​ក្រុង Honolulu ​ដែល​ជា​កន្លែង​ឈប់​សំចត​ចុង​ក្រោយ​របស់​លោករដ្ឋមន្ត្រី​ Carter ​ថា​លោក​រដ្ឋមន្ត្រី​បាន​ចំណាយ​ពេលក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃទស្សនកិច្ច​របស់​លោក​ដោយ​និយាយា​ជាមួយមេដឹកនាំ​យោធា​សំខាន់ៗ​នៅ​ឯ​ទីស្នាក់​ការ​ធំ​នៃ​ទី​បញ្ជាការ​ស.រ.អ.ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ក្នុង​ក្រុង​ Honolulu។

លោក​បាន​ស្តាប់​ក្រុម​មេបញ្ជាការ​យោធា​និយាយ​អំពីបញ្ហា​នានា​ចាប់​តាំង​ពី​ជម្លោះ​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រហូត​ដល់​ការ​គំរាម​កំហែង​ដោយ​កាំ​ជ្រួច​ផ្លោង​នៅ​លើ​ឧបទ្វីប​កូរ៉េ។ ​លោក Carter​ បាន​មាន​ប្រសាសន៍​ត្រួសៗ​ប្រាប់​មេដឹកនាំ​ទាំង​នេះ​នៃ​បញ្ជាការដ្ឋាន​នេះ​អំពី​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​ជប៉ុន​និង​ប្រទេស​កូរ៉េខាង​ត្បូង។​ លោក​ Carter​ បាន​និយាយ​ថា​៖ «បញ្ហា​ពីរ​ដែល​ខ្ញុំ​បាន​ឮ​ច្រើន​បំផុត​នៅ​ក្នុង​ទស្សនកិច្ច​នេះ​គឺ​ទី​មួយ​ TPP ​និង​ទី​ពីរ​គឺ​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​និង​ភាព​ជា​ដៃគូ​របស់​ស.រ.អា.​ដល់​ស្ថិរភាព​របស់​តំបន់​នេះ​ដែល​ជា​តំបន់​សំខាន់​បំផុត​មួយ​ក្នុង​ពេល​អនាគត»។

TPP​ ជា​ភាព​ដៃគូ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ជា​កិច្ច​ព្រមព្រៀង​មួយ​មាន​គោល​ដៅ​ពង្រីក​ពាណិជ្ចកម្ម​ក្នុង​ចំណោម​ប្រទេស​១២​ក្នុង​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​ ដោយ​មាន​រូម​បញ្ចូល​ទាំង​ស.រ.អា.​ផង​ដែរ៕

XS
SM
MD
LG