លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជើញទៅដល់ប្រទេសម៉ាឡេស៊ីហើយ ដែលជាកន្លែងឈប់ទី៣ក្នុងដំណើរទស្សនកិច្ចបួនប្រទេសរបស់លោកដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តអាស៊ី។
លោកប្រធានាធិបតីត្រូវគេរំពឹងថានឹងជួយបន្ធូរបន្ថយក្តីបារម្ភរបស់លោក Najib Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពីការចរចាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វ៊ិក ( Trans-Pacific Partnership TPP)។ ប្រទេសម៉ាឡេស៊ីជាប្រទេសមានទំនាក់ទំនងខាងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ហើយកន្លងមកបានប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលផ្តួចផ្តើមឡើងដោយអាមេរិកមួយនេះ។
មុនពេលចាកចេញពីប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃសៅរ៍នេះ លោកអូបាម៉ា បានថ្លែងទៅកាន់កងទ័ពអាមេរិកាំងដែលបានបោះទីតាំងក្នុងទីក្រុងសេអ៊ូល ដោយប្រាប់ពួកគេថា សហរដ្ឋអាមេរិក «នឹងមិនស្ទាក់ស្ទើរប្រើកម្លាំងយោធាដើម្បីការពារសម្ព័ន្ធមិត្តនិងគុណតម្លៃរបស់យើងទេ»។ អត្ថាធិប្បាយរបស់លោកប្រធានាធិបតីកើតមានឡើងនៅពេលដែលមានការគំរាមពីកូរ៉េខាងជើងថានឹងសាកល្បងអាវុធនុយក្លែអ៊ែរលើកទី៤។
ក្នុងអំឡុងសន្និសីទកាសែតរួមគ្នាជាមួយលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ក្នុងក្រុងសេអ៊ូលកាលពីព្រឹកថ្ងៃសុក្រ លោកអូបាម៉ាមានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងព្យូងយ៉ាងនឹងមិនបានទទួលអ្វីក្រៅពីការឯកោកាន់តែខ្លាំងឡើង ប្រសិនបើខ្លួនបន្តធ្វើការសាកល្បងបន្តទៀតនោះ៕