ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​​គូស​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក


លោកស្រី​ ​Penny Pritzker ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​
លោកស្រី​ ​Penny Pritzker ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ផែនការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ក្នុង​ការ​រក្សា​លំនឹង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក​ស្រី​បាន​សង្កត់​ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ពង្រឹង​ដៃ​គូ​ពាណិជ្ជកម្ម​និង​គាំទ្រ​ដល់​សេដ្ឋកិច្ច​អាស៊ី​ក៏​ដូច​ជា​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ចូល​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក និង​កសាង​និង​ពង្រឹង​យន្តការ​តំបន់​ដូច​ជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ីអាគ្នេយ៍​និង​ APEC ​ជា​ដើម។

លោកស្រី​នឹង​ទៅ​ទស្សនកិច្ច​ជា​លើក​ទី​បី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចាប់​តាំង​ពី​លោក​ស្រី​ចូល​កាន់​តំណែង​កាល​ពី​ជិត​១០​ខែ​កន្លង​មក​នេះ៕
XS
SM
MD
LG