ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​បុគ្គលិក​របស់​រដ្ឋមន្ត្រី​ការពារជាតិ​លាលែង​ពីតំណែង


លោក​ឧត្តមនាវីត្រី​​ Kevin Sweeney ​នាយកបុគ្គលិក​របស់​លោក​រដ្ឋ​មន្ត្រី​ការពារជាតិ​បាន​លាឈប់​ពីការ​ងារ។
លោក​ឧត្តមនាវីត្រី​​ Kevin Sweeney ​នាយកបុគ្គលិក​របស់​លោក​រដ្ឋ​មន្ត្រី​ការពារជាតិ​បាន​លាឈប់​ពីការ​ងារ។

លោក​ឧត្តមនាវីត្រី Kevin Sweeney ​នាយកបុគ្គលិក​របស់​លោក​រដ្ឋ​មន្ត្រី​ការពារជាតិ​បាន​លាឈប់​ពីការ​ងារ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ដែលបាន​ចេញផ្សាយ​កាលពីថ្ងៃសៅរ៍។​

លោក ​Sweeney ​បាន​កាន់តំណែង​នេះ​ចាប់តាំងពីឆ្នាំ​២០១៧មក។

លោក​Sweeney ​បាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា៖

«ក្រោយ​ពីធ្វើ​ការរយៈពេល​២ឆ្នាំនៅក្នុង​ក្រសួងការពារជាតិ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ដល់ពេល​ដែល​ខ្ញុំ​ត្រឡប់ទៅ​វិស័យឯកជនវិញ។ វាជា​កិត្តិយស​ដែល​បាន​ចូលមក​បម្រើ​ការងារ​ជាមួយ​នឹង​យុទ្ធជន​និងយុទ្ធនារី​នៅ​ក្រសួងការពារជាតិ‍»។​

លោក​ស្ថិតនៅក្នុង​ចំណោម​មន្ត្រី​ក្រសួងការពារជាតិ​ជាច្រើន​នាក់ដែល​បាន​លាលែង​ចេញ​ពី​តំណែងនា​ពេល​ថ្មីៗ​នេះ​។

លោក​James Mattis ​រដ្ឋមន្ត្រីការពារជាតិ​ដែល​លោក​Sweeney ​បាន​ធ្វើការជាមួយ​បាន​ប្រកាស​ពីការ​លាលែង​កាលពីចុង​ខែ​ធ្នូ​ហើយ​បាន​ចាកចេញ​ពីតំណែង​កាលពីដើមខែមករា​នេះ។​

លោក Mattis ​បាន​ប្រកាស​ពីការ​លាលែង​នេះ​ ក្រោយពី​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​នឹង​ដកកងទ័ព​ចំនួន​២០០០នាក់​ចេញពី​ប្រទេស​ស៊ីរី។ នៅក្នុង​លិខិតលាលែង​ លោក​មិន​បាន​ដាក់ចំឈ្មោះ​លោក​ប្រធានាធិបតីត្រាំទេ​ប៉ុន្តែ​បាន​គូស​បញ្ជាក់​ពី​ការ​ខ្វែ​ង​គំនិត​គ្នា​ជាមួយ​នឹង​លោក​ប្រធានាធិបតី លើ​សារៈសំខាន់​នៃ​សម្ព័ន្ធមិត្ត​និង​ការ​ប្រើ​ប្រាស់កម្លាំង​របស់​សហរដ្ឋ​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG