ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​អ៊ីស្រាអែលសម្រាប់​កិច្ចពិភាក្សា​សន្តិសុខ


រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក Ash Carter (ខាងឆ្វេង) នឹង​​​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល ​ដើម្បី​ស្ទង់​​មើល​អំពី​សេចក្តី​ត្រូវ​ការ​ខាង​សន្តិសុខ​របស់​ប្រទេស​នេះ​ បន្ទាប់​ពី​​មាន​កិច្ចព្រមព្រៀង​បរមាណូ​អន្តរជាតិ​ជា​ប្រវត្តិសាស្ត្រ​ជា​មួយ​​ប្រទេស​អ៊ីរ៉ង់។​

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា ​Ash Carter ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល ​ដើម្បី​ស្ទង់មើល​អំពី​សេចក្តី​ត្រូវ​ការ​ខាង​សន្តិសុខ​របស់​ប្រទេស​នេះ​ បន្ទាប់​ពីមាន​កិច្ចព្រមព្រៀង​បរមាណូ​អន្តរជាតិ​ជា​ប្រវត្តិសាស្ត្រ​ជា​មួយប្រទេស​អ៊ីរ៉ង់។​

លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​អាមេរិកាំង​មាន​កំណត់​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahuដែល​បានហៅ​កិច្ចព្រមព្រៀង​ដែល​រារាំង​ប្រទេស​អ៊ីរ៉ង់មិន​ឲ្យ​អភិវឌ្ឍ​អាវុធ​បរមាណូ​ថា​ជា «កំហុស​ជា​ប្រវត្តិសាស្ត្រ» ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ច្រាន​ចោលកិច្ច​ព្រម​ព្រៀង​នេះ​នៅ​ក្នុង​សភា​ស.រ.អា​ផង​ដែរ។

លោក Carter បាន​មានប្រសាសន៍​នៅ​មុន​ការធ្វើដំណើរ​របស់​លោក​ថា​លោក​គ្មាន​បំណង​នឹង​ប្រែ​ក្រឡាស់​ការ​ជំទាស់​រ​បស់​លោក Netanyahu ដល់​កិច្ចព្រមព្រៀង​នេះ​ទេ​ ក៏​ប៉ុន្តែ​លោក​សង្ឃឹម​ថា​ នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ខាង​យោធា​រវាង​ស.រ.អា និង​ប្រទេស​អ៊ីស្រាអែល។

លោក​ Carter ក៏​នឹង​ជួប​ជាមួយ​លោករដ្ឋមន្ត្រី​ការពារ​ប្រទេសអ៊ីស្រាអែល​ Moshe Yaalonនិង​ក្រុម​ឧត្តមសេនីយ៍​អ៊ីស្រាអែល​ ដែល​កំពុង​ទៅ​សួរ​សុខទុក្ខ ក្រុមទាហាន នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃប្រទេស​ នៅពេល​ដែល​ពួក​គេ​ពិចារណា​អំពី​ការគម្រាម​កំហែង​ ដែល​កំពុង​តែមាន​ដល់សន្តិសុខ​របស់​ប្រទេស​ និង​អំពី​ការលក់​អាវុធ​ទំនើបៗ​របស់​ស.រ.អា​ទៅ​ឲ្យ​ពួក​រដ្ឋអារ៉ាប់​ក្នុង​តំបន់ឈូង​សមុទ្រ​ពែកស្ស​ផង​ដែរ៕

XS
SM
MD
LG