ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​មិន​ពឹង​ផ្អែក​លើ​ឯកសារ​សង្រ្គាម​ត្រជាក់​ដើម្បី​ដោះស្រាយ​ជាមួយ​រុស្ស៊ី​នោះ​ទេ


រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​លីទុយអានី (Lithuania) Juozas Olekas (រូប​ឆ្វេង) និង​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាមេរិក​ Ash Carter ចូល​រួម​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​បន្ទាប់​កិច្ច​ប្រជុំ​នៅ​ក្រុង Tallinn ប្រទេស​អេស្តូនី​ (Estonia) កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥។
រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​លីទុយអានី (Lithuania) Juozas Olekas (រូប​ឆ្វេង) និង​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាមេរិក​ Ash Carter ចូល​រួម​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​បន្ទាប់​កិច្ច​ប្រជុំ​នៅ​ក្រុង Tallinn ប្រទេស​អេស្តូនី​ (Estonia) កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥។

លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក Ash Carter បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​នឹង​មិន​ពឹង​ផ្អែក​ឯកសារ​សង្គ្រាម​ត្រជាក់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជាមួយ​ប្រទេស​រុស្ស៊ី​ទេ ​ក៏ប៉ុន្តែ ​ជា​ជំនួស​ទៅ​វិញ នឹង​ពឹង​ផ្អែក​លើ​ការ​រួម​ផ្សំ​ខាង​ឧបករណ៍​យោ​ធា និង​មិន​មែន​យោ​ធា​ដើម្បី​តទល់​ការ​ឈ្លានពាន​របស់​រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​បែរឡាំង​ (Berlin) កាល​ពី​ថ្ងៃ​ច័ន្ទ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្តូនី​ (Estonia) ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អេស្តូនី ប្រទេស​ឡេតូនី (Latvia) និង​ ប្រទេស​លីទុយអានី (Lithuania) ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចូល​ក្នុង​សហភាព​សូវៀត​កាល​ពី​ពេល​មុន។

លោករដ្ឋ​មន្រ្តី​ការពារ​ប្រទេស Carter បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​នឹង​រួម​វិភាគ​ទានកងទ័ព​ប្រតិបត្តិការ​ពិសេស ​ការ​ស៊ើបការណ៍​សម្ងាត់​ និង​ឧបករណ៍​យោធា​ដល់​កងទ័ព​ប្រតិកម្ម​រហ័ស​ថ្មី​របស់​អង្គការ​អូតង់ ​មួយ​ផ្នែក​ដើម្បី​ជួយ​អឺរ៉ុប​តទល់​នឹងការ​ឈ្លាន​ពាន​ណា​មួយ​របស់​រុស្ស៊ី។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​យើង​គ្មាន​បំណង​ចង់​វិល​ត្រឡប់​ទៅកាន់​សង្គ្រាម​ត្រជាក់ ​ឬ​ជម្លោះ​ថ្មីជាមួយ​រុស្ស៊ី​ទៀត​ទេ ​ហើយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​រុស្ស៊ី​មាន​បំណង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋ​កិច្ច​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ។

លោក Carter នឹង​ជួបជាមួយ​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​របស់​អង្គការ​អូតង់នៅ​ថ្ងៃ​ពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​នៅក្នុង​ទីក្រុង​ព្រុចសែល (Brussels) ដើម្បី​ពិភាក្សា​ផែនការ​នានាពាក់​ព័ន្ធ​នឹង​រុស្ស៊ី​ បន្ទាប់​ពី​ការ​យក​ឧបទ្វីប Crimea នៃ​ប្រទេស​អ៊ុយក្រែន​ធ្វើ​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន​ហើយ​និង​ការ​គាំទ្រ​ខាង​យោ​ធា​ដល់​ពួក​ទាមទារ​បំបែក​រដ្ឋ​នៅ​ក្នុងប្រទេស​អ៊ុយក្រែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG