ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Carter៖ ស.រ.អា.​មិន​មាន​បំណង​ចង់​ឲ្យ​ជម្លោះ​ជាមួយ​រុស្ស៊ី​នោះ​ទេ


រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​អាល្លឺម៉ង់ Ursula von der Leyen (រូប​ស្តាំ) ស្វាគមន៍​សមភាគី​របស់​លោក​ស្រី គឺ​លោក Ash Carter (រូប​ឆ្វេង) សម្រាប់​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។
រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​អាល្លឺម៉ង់ Ursula von der Leyen (រូប​ស្តាំ) ស្វាគមន៍​សមភាគី​របស់​លោក​ស្រី គឺ​លោក Ash Carter (រូប​ឆ្វេង) សម្រាប់​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​ច័ន្ទ ​លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ Ash Carter ​បាន​មាន​ប្រសាសន៍​ថា​ ស.រ.អា.​មិន​បំណង​ចង់​វិលត្រឡប់​ទៅ​កាន់​សង្គ្រាម​ត្រជាក់ទេ​ ហើយ​ក៏​គ្មាន​បំណង​ចង់​ឱ្យ​មាន​ជម្លោះ​ថ្មី​មួយ​ជា​មួយ​ប្រទេស​រុស្ស៊ី​ផង​ដែរ។ លោក​បន្ត​ថា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រុស្សី​កំពុង​មាន​ឥទ្ធិពល​ក្នុង​ការ​ទប់ទល់​នឹង «ការ​ឈ្លាន​ពាន» របស់​រុស្សី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​វេទិកា​មួយ​នៅ​ក្នុង​ក្រុង​បែរឡាំង (Berlin) ដែល​នៅ​ទី​នោះ​លោក​ក៏​បាន​ជួប​ជាមួយ​លោកស្រី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាល្លឺម៉ង់ Ursula von der Leyen។​ រដ្ឋ​មន្ត្រី​ទាំង​ពីរ​នាក់​បាន​កំណត់​ថា​ នឹង​ធ្វើ​ដំណើរ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ទៅ​កាន់​ក្រុង​ Muenster ដើម្បី​ជួប​ជាមួយ​សមភាគី​របស់​ពួកគេ​ពី​ប្រទេស​ន័រវែស (Norway) និង​ប្រទេស​ហូឡង់ (Netherland)។

លោក Carter បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ណា​ពួក​បស្ចឹម​ប្រទេស​មិន​ចង់​ធ្វើ​ជា​សត្រូវ​ជាមួយ​ប្រទេស​រុស្សី​ក៏ដោយ ​ក៏​ពួក​បស្ចឹម​ប្រទេស​នឹង​ការពារ​ខ្លួន​ឯង​ប្រសិន​បើ​មាន​ការ​ចាំបាច់។​

លោក​ Carter បាន​មាន​ប្រសាសន៍​ថា «ប្រទេស​អ៊ុយក្រែន​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​កង្វល់​ដ៏​ធំ​របស់​យើង​នៅ​ពេល​នេះ​អំពី​ប្រទេស​រុស្សី។ ​ជា​ការ​ឆ្លើយតប​យើង​មាន​វិធី​ដោះស្រាយ​បែប​យុទ្ធសាស្ត្រ​មួយ​ដែល​ខ្លាំង ​ក៏ប៉ុន្តែ​មាន​តុល្យភាព។ វា​គឺជា​របៀប​ដោះស្រាយ​មួយ​ដែល​ស្វះស្វែង​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា ប្រទេស​រុស្សី​មិន​អាច​បង្ខិតបង្ខំ​នរណា​ម្នាក់​ឱ្យ​វិល​ត្រឡប់​ទៅ​អតីត​កាល​វិញ​ដោយ​យើង​ស្វាគមន៍ និង​លើក​ទឹក​ចិត្ត​រុស្សី​ឱ្យ​គិត​ពី​អនាគត​វិញ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG