ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គយ​សហរដ្ឋ​អាមេរិក រឹបអូស​ស្រោមដៃ​វេជ្ជសាស្ត្រ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី បន្ទាប់ពី​រកឃើញ​ការបង្ខំ​ឲ្យ​ធ្វើ​ពលកម្ម


រូបឯកសារ៖ កម្មករម្នាក់ ត្រួតពិនិត្យ​ស្រោមដៃ​នៅ​រោងចក្រ Top Glove ដែល​នៅ​ជាយ​ក្រុង​គូឡា ឡាំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី។ 
រូបឯកសារ៖ កម្មករម្នាក់ ត្រួតពិនិត្យ​ស្រោមដៃ​នៅ​រោងចក្រ Top Glove ដែល​នៅ​ជាយ​ក្រុង​គូឡា ឡាំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី។ 

ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក បាន​រឹបអូសយក​ស្រោម​ដៃ​កៅស៊ូ​ចំនួន​ជិត​៤លាន ​ដែល​មាន​តម្លៃជាង៥សែន​ដុល្លារ​ពី​ក្រុមហ៊ុន​ផលិតស្រោម​ដៃ Top Glove របស់​ម៉ាឡេស៊ី លើ​ហេតុផល​ថា ស្រោម​ដៃ​ទាំង​នេះ បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ពលកម្ម​បង្ខិត​បង្ខំ។ នេះ ​តាម​ការបញ្ជាក់​របស់​ក្រសួង​គយ​និង​ការព្រំដែន​សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី២៩ ខែ​មីនា បាន​ផ្សព្វផ្សាយ​ការរកឃើញការ​ប្រើពលកម្ម​ដោយ​ការបង្ខំ​ ដែល​ផ្អែក​លើ​ភស្តុតាង​ជាច្រើន​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រោមដៃ​វេជ្ជសាស្ត្រដ៏​ធំ​បំផុត​របស់​ពិភពលោក។

ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា ភស្តុតាង​ទាំង​នោះ រួមមាន​ការបង្ខំ​ឲ្យ​ធ្វើការ​ដើម្បី​សងបំណុល ធ្វើការ​ហួស​ម៉ោង​កំណត់ និង​ស្ថានភាព​រស់​នៅ​ពិបាក ហើយ​នឹង​ការដកយក​ប័ណ្ណសម្គាល់​ខ្លួន៕

XS
SM
MD
LG