ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​និង​គុយបា​​​បាន​ជួប​ប្រជុំ​ជា​ប្រវត្តិសាស្រ្ត


លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ និយាយ​ជាមួយ​ប្រធានាធិបតី​គុយ​បា​ Raul Castro ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ទ្វីប​អាមេរិក​ ក្នុង​ទីក្រុង​ប៉ាណាម៉ា​ ប្រទេស​ប៉ាណាម៉ា​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៥។​
លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ និយាយ​ជាមួយ​ប្រធានាធិបតី​គុយ​បា​ Raul Castro ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ទ្វីប​អាមេរិក​ ក្នុង​ទីក្រុង​ប៉ាណាម៉ា​ ប្រទេស​ប៉ាណាម៉ា​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៥។​

កាល​ពី​ថ្ងៃ​សៅរ៍ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់អូបាម៉ាបាន​ធ្វើ​កិច្ចចរចាជា​ប្រវត្តិសាស្ត្រ​ជាមួយ​លោក Raul Castro សមភាគី​គុយបា​របស់​លោក​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​លោក​ចង់ «បិទទំព័រ»​ នៃ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ដោយ​ធ្វើការ​ទាក់ទង​ជាមួយ​រដ្ឋភិបាល​គុយបា​ ដែល​នៅ​ដាច់​ពី​គេ​ជា​យូរយា​មក​ហើយ។

ជំនួប​នេះ​ដែល​គេ​រង់ចាំ​យូរ​មក​ហើយ​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ទ្វីបអាមេរិក​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា​ ជា​ជំនួប​ជា​ផ្លូវការ​លើក​ទី​មួយ​រវាង​មេដឹកនាំនៃ​ប្រទេស​ទាំង​ពីរ​នេះ​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មក​ហើយ។​

រូបភាព​តាម​ទូរទស្សន៍​នៅ​មុន​ការ​ជួប​ប្រជុំ​គ្នា​នេះ​បាន​បង្ហាញ​ពី​ ​លោកអូបាម៉ា​និង​លោក Raul Castro ស្ថិត​នៅក្នុង​បន្ទប់​ប្រជុំ​តូច​មួយ ​អង្គុយ​ជិត​គ្នា​និង​មាន​ក្រុម​បុគ្គលិក​និង​ក្រុម​អ្នក​បក​ប្រែ​ភាសា​នៅ​ជុំវិញ។

នៅ​ពេល​បន្ទាប់​មក​នៅ​ពេល​លោកថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា ​កិច្ចចរចា​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​អាច​ជា​«ពេល​មាន​ការ​ផ្លាស់ប្តូរ» មួយនៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង Washington និង​រដ្ឋាភិបាល​ក្រុង​ La Havane ស្វះស្វែង​ធ្វើ​ឲ្យ​មាន​ចំណង​ទាក់ទង​គ្នា​ខាង​ការទូត​ដោយ​ពេញ​លេញ​ជា​ថ្មី​ទ្បើង​វិញ។​

លោក​ប្រធានាធិបតី​ក៏​បាន​មាន​ប្រសាសន៍ដែរ​ថា​ប្រជារាស្ត្រ​អាមេរិកាំង​ភាគ​ច្រើន​គាំទ្រ​ដល់​ការ​មាន​ទំនាក់ទំនង​ល្អ​ជា​ថ្មី​ជាមួយ​ប្រទេស​គុយបា​ ហើយ​ថា​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​មាន​ការ​គាំទ្រ​ច្រើន​លើស​លប់​ពី​សាធារណជន​ក្នុង​ប្រទេស​គុយបា​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG