ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រដ្ឋមន្រ្តី​ John Kerry​ ជួប​ជា​មួយ​លោក​រដ្ឋមន្រ្តី​ការ​បរទេស​គុយបា


លោក​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា​ John​ Kerry​ បាន​ជួប​ជា​មួយ​សមភាគី​របស់​លោក​នៃ​ប្រទេស​គុយបា​ នៅ​ពេល​មួយ​ថ្ងៃ​មុន​សន្និសីទ​កំពូល​ក្នុង​តំបន់​មួយ។​
លោក​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា​ John​ Kerry​ បាន​ជួប​ជា​មួយ​សមភាគី​របស់​លោក​នៃ​ប្រទេស​គុយបា​ នៅ​ពេល​មួយ​ថ្ងៃ​មុន​សន្និសីទ​កំពូល​ក្នុង​តំបន់​មួយ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​បំផុត​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ លោក​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា​ John​ Kerry​ បាន​ជួប​ជា​មួយ​សមភាគី​របស់​លោក​នៃ​ប្រទេស​គុយបា​ នៅ​ពេល​មួយ​ថ្ងៃ​មុន​សន្និសីទ​កំពូល​ក្នុង​តំបន់​មួយ។​

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការ​បរទេស​ថ្លែង​ថា​ កិច្ច​ចរចា​របស់​លោក​ Kerry​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​លោក​រដ្ឋមន្រ្តី​ការ​បរទេស​គុយបា​ Bruno​ Rodriguez​ ជា​កិច្ច​ចរចា​«ប្រកប​ដោយ​ការ​ស្ថាបនា​ច្រើន‍»​ ដោយ​លោក​បន្ថែម​ថា​ ភាគី​ទាំង​ពីរ​«បាន​យល់​ស្រប​គ្នា​ថា​អស់​លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​បោះ​ជំហាន​ទៅ​មុខ»។​

មន្រ្តី​រូប​នេះ​មិន​បាន​និយាយ​អំពី​ការ​ជឿនលឿន​ណា​មួយ​ជាក់លាក់​ទេ​ តែ​បាន​បញ្ជាក់​ថា​ ភាគី​ទាំង​សង្ខាង​នឹង​«ធ្វើ​ការ​ជា​បន្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សល់‍»។​

ក្រសួង​ការ​បរទេស​ស.រ.អា​បាន​បង្ហាញ​រូបថត​តាម​គេហទំព័រTwitter​ ឲ្យ​ឃើញ​លោក​ Kerry​ បាន​ចាប់ដៃ​ជា​មួយ​លោក​ Rodriguez​ ហើយ​បាន​ញញឹម​ដាក់​គ្នា​បន្តិច​បន្តួច។​ មន្រ្តី​ទាំង​ពីរ​រូប​កំពុង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​របស់​ទ្វីប​អាមេរិក​ ដែល​ចាប់​ផ្តើម​ធ្វើ​នៅ​ទីក្រុង​ ប៉ាណាម៉ា​ (Panama City​) នៅ​ថ្ងៃ​សុក្រ​នេះ។​

អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​នេះ​ដែរ​ គឺ​លោក​ប្រធានាធីបតី​សរអា​ បារ៉ាក់​ អូបាម៉ា​ ដែល​អាច​ជួប​ក្រៅ​ផ្លូវការ​ជា​មួយ​លោក​ប្រធានាធិបតី​គុយបា​ Raul Castro​ នៅ​ក្រៅ​សន្និសីទ​កំពូល​នេះ​ នេះ​បើ​តាម​សម្តី​របស់​មន្រ្តី​ក្នុង​រដ្ឋបាល​របស់​លោក៕

XS
SM
MD
LG