ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​វេជ្ជបណ្ឌិត​ស.រ.អា និង​គុយបា​នឹង​ធ្វើការ​រួម​គ្នា​នៅ​ហៃទី


គិលានុបដ្ឋាយិកា​ហៃទី​ទទួល​ការ​ហ្វឹកហ្វឺន​នៅ​លើ​នាវា​មន្ទីរពេទ្យ​ USNS Comfort នៅ​ទីក្រុង​ Port-Au-Prince ប្រទេស​ហៃទី​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥។

អ្នក​ការ​ទូត​អាមេរិក​មួយ​រូប​និយាយ​ថា ​ប្រទេស​របស់​លោក​ និង​គុយបា​មានឱកាស​ជា​ប្រវត្តិសាស្រ្ត​ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​ផ្តល់​ការ​ថែទាំ​សុខភាព​ដល់​ប្រទេសហៃ​ទី ​ដែល​កំពុង​នៅ​តស៊ូ​ងើប​ចេញ​ពី​ការ​រញ្ជួយ​ផែនដីដ៏​វិនាសនៅ​ឆ្នាំ​២០១០ ដែល​បាន​សម្លាប់​មនុស្ស​ជាង​ពីរ​សែន​នាក់​នោះ។

លោក Brian Shukan ​អនុប្រធាន​បេសកកម្ម​នៅ​ឯ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិកក្នុង​ទីក្រុង Port –au-Prince ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​បន្ទាប់​ពី​ការ​បង្កើត​ចំណងទាក់ទង​ខាង​ការទូត​ឡើង​វិញរវាង​សហរដ្ឋ​អាមេរិក​ និង​គុយបា ​វេជ្ជបណ្ឌិត​នៃ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​ការ​ជាមួយ​គ្នា ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​ហៃទី។

លោក Shukan បាន​និយាយ​នៅពេល​ដែល​គ្រូពេទ្យ​មក​ពី​សហរដ្ឋ​អាមេរិក​ និង​គុយបា ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ St. Luke ​ខាង​ក្រៅ​រដ្ឋ​ធានី​នៃ​ប្រទេស​ហៃទី​ថា «យើង​ដឹង​ថា ​គុយបា​មាន​ប្រវត្តិខាង​កិច្ច​សហប្រតិបត្តិការ​ខាង​វេជ្ជសាស្រ្ត​នៅ​ក្នុង​ប្រទេស​ហៃទី​ជា​ជំនាញ​យ៉ាង​ធំ​មួយ ​ដែល​វេជ្ជបណ្ឌិត​គុយបារាប់​រយ​នាក់​បាន​ធ្វើ​ការ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើងនៅ​ក្នុង​ប្រទេស​នោះ‍»។

លោក Ricardo Garcia Napoles ឯក​អគ្គ​រដ្ឋ​ទូត​គុយបា​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ដែរ​បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិការ​រវាង​គុយបា​ និង​សហរដ្ឋអាមេរិក​ជាការណ៍​ល្អមួយ។

កាល​ពី​សប្តាហ៍​មុន ​វេជ្ជបណ្ឌិត​គុយបា​បាន​ទៅ​ទស្សនា​នាវា​មន្ទីរពេទ្យ USNS ​ Comfort ​របស់​សហរដ្ឋ​អាមេរិក​ ​ដែល​បាន​ចត​នៅ​រដ្ឋធានី Port-au-Prince ​ដែល​នៅ​ទី​នោះ​បុគ្គលិក​វេជ្ជសាស្រ្ត​របស់​នាវា​មន្ទីរពេទ្យ​បាន​ផ្តល់​ការ​ថែទាំ​ដោយ​មិន​គិត​ថ្លៃ​ដល់​ជន​ជាតិ​ហៃទី​ក្នុង​អំឡុង​ពេល​នៃ​ការ​បំពេញ​សកកម្ម​នៅ​ហៃទី​របស់​នាវា Comfort៕

XS
SM
MD
LG