ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry ចេញ​ដំណើរ​ទៅ​គុយបា​​ដើម្បី​បង្ហូត​ទង់ជាតិ​​នៅ​ស្ថានទូត


រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក John Kerry ឲ្យ​មេដៃ​នៅ​ខណៈ​ដែល​លោក​ឡើង​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ Andrews សម្រាប់​ដំណើរ​ហោះហើរ​នៅ​កាន់​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា។
រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក John Kerry ឲ្យ​មេដៃ​នៅ​ខណៈ​ដែល​លោក​ឡើង​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ Andrews សម្រាប់​ដំណើរ​ហោះហើរ​នៅ​កាន់​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា។

លោករដ្ឋ​មន្រ្តី​ការ​បរទេសស.រ.អាJohn Kerry កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​ឡាហាវ៉ាន​នៃ​ប្រទេសគុយបា ​ដើម្បីបង្ហូតទង់​ជាតិ​អាមេរិកាំង​នៅ​ស្ថានទូត​អាមេរិក ដែលប្រារព្ធ​ពី​ធី​បើក​ស្ថាន​ទូត​ឡើង​វិញ ​បន្ទាប់​ពី​ប្រទេស​ទាំង​២ ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​ចំណង​ទាក់​ទង ​ដែល​បាន​កាត់​ផ្តាច់​អស់​រយៈ​ពេល​ជាង​៥០​ឆ្នាំ។

ទាំងស្ថានទូត​អាមេរិក និង​គុយបា​បាន​បើក​ទ្វារ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កក្កដា។រដ្ឋាភិបាល​គុយបា​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​ពីធី​បើក​ស្ថានទូត​ឡើង​វិញ​កាល​ពី​ខែ​មុន ​ក៏​ប៉ុន្តែ​ស.រ.អា​បាន​ជ្រើសរើស​ពន្យា​ពេល​ពិធី​ផ្លូវការ​របស់​ខ្លួន​រហូត​ទាល់​លោក​រដ្ឋ​មន្រ្តី​ការបរទេស​ John Kerry​ អាច​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​រដ្ឋ​ធានី​ឡាហាវ៉ាន។

លោក Kerry ដែល​បាន​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា​លើក​ដំបូង​ក្នុង​ការបំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​គុយបា​នៅ​ក្នុង​រយៈ​ពេល​៧០​ឆ្នាំ ​នឹង​ត្រូវ​បាន​អម​ដំណើរ​ដោយសមាជិក​សភា​មួយ​ចំនួន​ និង​អតីត​ទាហាន​ម៉ារីន​ចាស់​ៗ​ ៣​នាក់​របស់​ស.រ.អា ដែល​នឹង​ទម្លាក់​ទង់​ជាតិ​ជាលើក​ចុងក្រោយ​នៅខែមករា ​ឆ្នាំ​១៩៦១។

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការបរទេសម្នាក់​បាន​និយាយ​ថា ពិធី​ដែល​ត្រូវ​បាន​ពន្យា​ពេល​ក្នុង​ទីក្រុង​ឡាហាវ៉ាន​នឹង​រួម​មាន​ពិធី​ជាបន្ត​បន្ទាប់​ជាមួយ​សមាជិក​សភា​អាមេរិក និង​មន្រ្តី​រដ្ឋាភិបាល​អាមេរិក ​តំណាង​រដ្ឋាភិបាល​គុយបា​ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល៕

XS
SM
MD
LG