ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ទាំង​ពីរ​នៃ​សភា​សហរដ្ឋ​អាមេរិក​នៅ​ខ្វែង​គំនិត​គ្នា​រឿង​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ អ្នកស្វែងរក​ការងារធ្វើ​រង់ចាំ​ឲ្យ​គេ​ហៅ​ឈ្មោះ​របស់​ខ្លួន ដើម្បី​ចូល​ទៅ​ក្នុង​ការិយាល័យ​ដែល​ជួយ​ដោះស្រាយ​លើ​ការរក​ការងារ​ធ្វើ​នៅ​ទីក្រុងOmaha រដ្ឋ Nebraska នៅ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្វែងរក​ការងារធ្វើ​រង់ចាំ​ឲ្យ​គេ​ហៅ​ឈ្មោះ​របស់​ខ្លួន ដើម្បី​ចូល​ទៅ​ក្នុង​ការិយាល័យ​ដែល​ជួយ​ដោះស្រាយ​លើ​ការរក​ការងារ​ធ្វើ​នៅ​ទីក្រុងOmaha រដ្ឋ Nebraska នៅ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

គណបក្ស​សាធារណរដ្ឋ​ស្នើ​កញ្ចប់​ថវិកា​ជិត ១ លាន​លាន​ដុល្លារ​សម្រាប់​សំណើ​ច្បាប់ HEALS Act។ ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ប្រើ​ច្បាប់ HEROES Act ដែល​មាន​ថវិកា ៣ លាន​លាន​ដុល្លារ ដែល​បាន​អនុម័ត​កាល​ពី​ដើម​ឆ្នាំ​នេះ ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ចរចា។

សេតវិមាន និង​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ជិត​អស់​ពេល​ក្នុង​ការ​ចរចា​អំពី​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។

លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Steve Mnuchin និង​នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Mark Meadows បាន​ទៅ​សភា​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi និង​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer។

ភាគី​ទាំង​ពីរ​ទទួល​ស្គាល់​ថា ពួកគេ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​អំពី​ចំនួន​ថវិកា​ជំនួយ​ថ្មី​នេះ។ គណបក្ស​សាធារណរដ្ឋ​ស្នើ​កញ្ចប់​ថវិកា​ជិត ១ លាន​លាន​ដុល្លារ​សម្រាប់​សំណើ​ច្បាប់ HEALS Act។ ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ប្រើ​ច្បាប់ HEROES Act ដែល​មាន​ថវិកា ៣ លាន​លាន​ដុល្លារ ដែល​បាន​អនុម័ត​កាល​ពី​ដើម​ឆ្នាំ​នេះ ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ចរចា។

គណបក្ស​សាធារណរដ្ឋ​បាន​ស្នើ​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​អ្នក​បាត់បង់​ការងារ​ក្នុង​មួយ​សប្ដាហ៍​ពី ៦០០ ដុល្លារ​មក​នៅ​ត្រឹម ២០០ ដុល្លារ ដោយ​មាន​ការ​ជំនួស​កម្មវិធី​ជំនួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដោយ​កម្មវិធី​ជំនួយ​របស់​រដ្ឋ​នីមួយៗ។ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​ថា ចំណុច​នេះ​មិន​អាច​ទទួល​យក​បាន​ទេ នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នៅ​គ្មាន​ការងារ​ធ្វើ​នៅ​ឡើយ៕

XS
SM
MD
LG