ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណីជំងឺកូវីដ១៩នៅអាមេរិកកើនឡើង ក៏ប៉ុន្តែចំនួនស្លាប់មានកម្រិតទាបឥឡូវនេះ


រូបឯកសារ៖ ពលរដ្ឋរង់ចាំខាងក្រៅកន្លែងចែកចាយអាហារនៅវិហារ Bartholomew ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋរង់ចាំខាងក្រៅកន្លែងចែកចាយអាហារនៅវិហារ Bartholomew ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ចំនួនមនុស្សឆ្លងមេរោគកូរ៉ូណាកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែចំនួនមនុស្សស្លាប់មានកម្រិតទាប។ ការណ៍នេះជាព័ត៌មានល្អ។ ក៏ប៉ុន្តែអ្នកជំនាញរំឭកដាស់តឿនកុំឲ្យបកស្រាយខ្លាំងពេកអំពីរឿងនេះ។

ចំនួនករណីឆ្លងថ្មីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។ការឆ្លងជាមធ្យមក្នុងរយៈពេល៧ថ្ងៃនៅពេលឥឡូវនេះមាន៥ម៉ឺនករណីក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែចំនួនស្លាប់មកពីជំងឺកូវីដ១៩ បានធ្លាក់ចុះក្នុងរយៈពេលនេះ។ ឥឡូវនេះ មនុស្សស្លាប់ជាមធ្យមក្នុងមួយថ្ងៃមានប្រហែលចំនួន៥រយនាក់។

ពួកវជ្ជបណ្ឌិតបាននិយាយថា វាត្រូវការរយៈពេលរាប់សប្តាហ៍សម្រាប់ជំងឺកូវីដ ១៩ ដើម្បីសម្លាប់មនុស្ស។ ចំនួនមនុស្សដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានចាប់ផ្តើមកើនឡើងមិនដល់៣សប្តាហ៍ផង។ តាមគម្រោងតាមដានជំងឺកូវីដ១៩បានប្រាប់ឲ្យដឹងថា ចំនួនឆ្លងនោះបានឡើងជិតមួយភាគបី។

លោក Amesh Adalja ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមជ្ឈមណ្ឌលសន្តិសុខសុខភាពនៅសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា ការស្លាប់ទំនងនឹងកើតមានឡើងបន្ទាប់។

លោកបាននិយាយទៀតថា៖ «យើង នឹងឃើញចំនួនមនុស្សស្លាប់កើនឡើងនៅពេលដែលមនុស្សសម្រាកនៅមន្ទីរពេទ្យនិងការប្រើបន្ទប់សង្គ្រោះបន្ទាន់កើនឡើងនោះ»។

មូលហេតុមួយដែលចំនួនមនុស្សស្លាប់មានចំនួនទាបគឺថា មនុស្សជាច្រើនដែលបានឆ្លងមេរោគនោះជាមនុស្សក្មេងៗ ហើយមិនទំនងធ្វើឲ្យកើតជំងឺធ្ងន់។

លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិជំងឺឆ្លងអាមេរិកបាននិយាយនៅសន្និសីទកាសែតតាម Facebook ថា «ខ្ញុំសារភាពថា អត្រាស្លាប់មានកម្រិត​ទាប ពីព្រោះជាទូទៅពួកយុវជនក្មេងៗមានសុខភាពល្អ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG