ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ ទប់ទល់​ប្រទេសចិន​តាមរយៈ​ការផ្ដល់ជំនួយ​ឲ្យ​ប្រទេសប្រាំ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍


រូបឯកសារ៖ អាជីវករ​ម្នាក់ ជិះ​លើ​សាឡាង​ដោយ​មាន​ដឹក​ទំនិញ​របស់​ខ្លួន​លើ​ម៉ូតូ ពេល​ឆ្លង​ទន្លេ​មេគង្គ​នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អាជីវករ​ម្នាក់ ជិះ​លើ​សាឡាង​ដោយ​មាន​ដឹក​ទំនិញ​របស់​ខ្លួន​លើ​ម៉ូតូ ពេល​ឆ្លង​ទន្លេ​មេគង្គ​នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ គ្រោង​នឹង​ទប់ទល់ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដោយ​ធ្វើ​ជាដៃគូ​ជួយ​ដល់​ប្រទេស​ចំនួន​ប្រាំ​ ដែលតែង​តែ​ទៅ​សុំ​ជំនួយ​ពី​ប្រទេស​ចិន​។ នេះ ​បើ​យោង​តាម​អ្នកជំនាញ​ក្នុង​តំបន់។

ភាព​ជា​ដៃគូ​មេគង្គ-អាមេរិក​ ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី១១ ខែកញ្ញា នឹង​ផ្ដល់​ឱកាស​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ រឹត​ចំណង​មិត្តភាព​ជាមួយ​ប្រទេសកម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា ថៃ​ និងវៀតណាម តាម​រយៈការ​ផ្ដល់​ជំនួយ​លើ​គម្រោង​ជា​ច្រើន​ ចាប់​ពី​ជំនួយលើ​ជំងឺ​កូវីដ១៩ និ​ង​វិធីសាស្ត្រប្រឆាំង​នឹង​គ្រោះរាំង​ស្ងួត។​

អ្នកវិភាគ​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​អាមេរិក​សង្ឃឹម​ថា បណ្ដា​ប្រទេសដៃគូ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ នឹង​ទទួល​យក​ជំនួយ​របស់​អាមេរិក ជា​ជាង​ជំនួយ​របស់​ចិន។​ អ្នក​ជំនាញ​ក៏​បាន​និយាយ​ថា ប្រទេស​ចិន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប៉ុន្តែគំរាម​ការ​ផ្គង់ផ្គង់​ទឹក​ពី​ទំនប់​ខ្សែ​ទឹក​ខាង​លើ​ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ក្នុង​អន្ទាក់​បំណុល។

ចិន​និង​សហរដ្ឋ​អាមេរិក​ដែល​ជា​មហា​អំណាច​ប្រជែង​គ្នា​ បាន​ប្រកួត​ប្រជែង​គ្នា​ក្នុង​ផ្នែក​ភាគ​ច្រើននៃ​ពិភពលោកដើម្បី​គាំទ្រ​ប្រទេស​តូចៗ នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ពង្រីក​សេដ្ឋកិច្ច​ និង​យោធា​នៅ​ក្រៅ​ប្រទេស​។ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រទេស​វៀតណាម​នៅ​ក្នុង​ការតតាំង​ការវាតទី​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជាទីកន្លែង​ដែល​ប្រទេស​២​នៅ​តំបន់​អាស៊ី​នេះ បាន​ទាមទារ​ទឹកដី​ជាន់​គ្នា។

លោក Alexander Vuving ជា​សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់​ការសិក្សា​សន្តិសុខ​នៅកោះ​ហាវ៉ៃ សហរដ្ឋ​អាមេរិក បាន​និយាយ​ថា «ខ្ញុំ​គិតថា ភាព​ជាដៃគូ​រវាង​សហរដ្ឋ​អាមេរិក ​និង​ទន្លេរ​មេគង្គ បាន​ស្ថិត​នៅ​ពីលើ​គេ​នៅ​លើ​របៀប​វារៈ​សម្រាប់​សហរដ្ឋ​អាមេរិក ពីព្រោះតែ​សហរដ្ឋ​អាមេរិក បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​អនុ​តំបន់​ទន្លេ​មេគង្គ ដែល​នៅ​ទីនោះ​ចិន បាន​ទទួល​អត្ថប្រយោជន៍​ដ៏សំខាន់»។

លោក Vuving បាន​និយាយ​ទៀត​ថា «ការប្រកួត​ប្រជែង​គ្នា​ខ្លាំង​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ កើនឡើង ធ្វើ​ឲ្យ​អនុ​តំបន់​ទន្លេ​មេគង្គ​កាន់តែ​សំខាន់​ឡើង»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG