មន្ត្រីកុងស៊ុលអាមេរិកមួយរូបត្រូវបានបាញ់ឲ្យរបួសកាលពីយប់ថ្ងៃសុក្រនៅក្នុងទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក ហើយក្រុមអាជ្ញាធរកំពុងព្យាយាមស្វែងរកអត្តសញ្ញាណរបស់ជនសង្ស័យ។
មន្ត្រីកុងស៊ុលនោះស្ថិតក្នុងស្ថានភាពនឹងនរ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ប្រទេសម៉ិកស៊ិក។
វីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយស្ថានកុងស៊ុលអាមេរិកបានបង្ហាញថា ខ្មាន់កាំភ្លើងកំពុងចាំនៅខាងក្រៅកន្លែងចតរថយន្តមុននឹងធ្វើការបាញ់ប្រហារទៅលើរថយន្តរបស់មន្ត្រីកុងស៊ុលរូបនោះនៅពាក់កណ្តាលថ្ងៃ។
ខ្មាន់កាំភ្លើងក្រោយមកបានបាញ់មន្ត្រីកុងស៊ុលរូបនេះចំកញ្ជក់រថយន្តខាងមុខនៅពេលដែលរថយន្តនោះបើកចេញពីកន្លែងចត ដើម្បីប៉ុនប៉ងសម្លាប់លោកមន្ត្រីកុងស៊ុលនោះ។
វីដេអូនោះបានបង្ហាញទៀតថា បុរសនោះពាក់អាវពណ៌ខៀវ និងពាក់វ៉ែនតាខ្មៅ ប៉ុន្តែមិនមានព័ត៌មានដទៃទៀតរបស់ខ្មាន់កាំភ្លើងរូបនោះត្រូវបានចេញផ្សាយនោះទេ។
ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI នឹងផ្តល់ប្រាក់រង្វាន់២ម៉ឺនដុល្លារសហរដ្ឋអាមេរិកប្រសិនបើជនណាមានព័ត៌មានទាក់ទិននឹងជនសង្ស័យនោះ៕