ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បាញ់​តដៃ​គ្នា​នៅ​តែ​បន្ត​​នៅ​​ឯ​ស្ថាន​កុងស៊ុល​ឥណ្ឌា​ក្នុងអាហ្វហ្គានីស្ថាន


កង​ទ័ព​ជាតិ​អាហ្វហ្គានីស្ថាន​មើលការពារនៅក្បែរស្ថានកុងស៊ុល​ឥណ្ឌា ប្រចាំនៅ​ក្នុង​ក្រុង Mazar-i-Sharif ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៦។​

ក្រុម​មន្ត្រី​និយាយ​ថា​ខ្មាន់​កាំភ្លើង​ ដែល​លាក់​ខ្លួន​នៅ​ក្នុង​អគារ​មួយ​ក្បែរ​ស្ថាន​កុងស៊ុល​ឥណ្ឌា​ក្នុង​ទីក្រុង​ Mazar-i-Sharif ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ នៅ​តែ​បន្ត​បាញ់​ត​ដៃ​ ជា​មួយ​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន។

ក្រុម​ប្រដាប់​អាវុធ ​ដែល​គេ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​នោះ​ បាន​ប៉ុនប៉ង​វាយ​ប្រហារ​ទៅ​លើ​ស្ថានកុងស៊ុល​ឥណ្ឌា​នោះ​កាល​ពី​ថ្ងៃអាទិត្យ​ នៅ​ពេល​ដែល​ពួកគេ បាន​បាញ់​កាំភ្លើង​និង​ផ្លោង​គ្រាប់បែក ចូល​ក្នុង​តំបន់​ជុំវិញ​ស្ថាន​កុងស៊ុល​នោះ។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​អភិបាល​ក្រុង​នៅ​ទីនោះ​ថ្លែង​ថា ខ្មាន់​កាំភ្លើង​បាន​បាញ់​ផ្លោង​គ្រាប់​រ៉ុក្កែត​ចេញ​ពី​អគារ​មួយ​ទល់​មុខ​ស្ថាន​កុងស៊ុល​នោះ ដោយ​បង្ក​ឲ្យ​មាន​ការ​បាញ់​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​និង​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ។

យ៉ាង​ហោច​ណាស់ មាន​ជនស៊ីវិល​ម្នាក់​ បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នោះ។​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​អះអាង​ទទួល​ខុសត្រូវ​ពី​ភាគី​ណា​មួយ ចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG