ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​បិទ​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​គុយបា


ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​គុយបា។ សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​បិទ​ស្ថាន​ទូត​នេះ។​
ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​គុយបា។ សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​បិទ​ស្ថាន​ទូត​នេះ។​

លោក ​Rex Tillerson ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​កំពុង​តែ​ពិចារណា​លើ​ការ​បិទស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​គុយបា បន្ទាប់​ពី​មន្ត្រី​ការទូត​អាមេរិក​ជាច្រើន​នាក់​ជួបប្រទះ​បញ្ហា​សុខភាព​នៅ​ទីនោះ។

លោក ​Tillerson ​បាន​ថ្លែង​ក្នុង​កម្មវិធី ​Face the Nation ​របស់​ទូរទស្សន៍ ​CBS​ អាមេរិក​ថា៖ «យើង​កំពុង​តែ​វាយតម្លៃ​ទៅ​លើ​បញ្ហា​នេះ ហើយ​វា​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដោយសារ​តែ​វា​ប៉ះ​ពាល់​ដល់​បុគ្គលិក​របស់​យើង»។

ជនជាតិ​អាមេរិកាំង​យ៉ាង​ហោច​ណាស់​២១​នាក់​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ដែល​ក្រសួង​ការ​បរទេស​ហៅ​ថា​ជា​«​ហេតុការណ៍»​ដែល​បាន​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផ្សេងៗ​គ្នា ​ដូចជា​ការ​ស្តាប់​លែង​ឮ ការ​ប៉ះ​ទង្គិច​ខួរក្បាល ​ឈឺ​ក្បាល ហ៊ឹង​ត្រចៀក ការ​បាត់​បង់​ការ​ផ្តោត​អារម្មណ៍ និង​ការ​ចងចាំ​ពាក្យ​ធម្មតាៗ​មួយ​ចំនួន។ ​

ថ្វីដ្បិត​តែ​អ្នក​ស៊ើប​អង្កេត​បាន​ស្រាវ​ជ្រាវ​ទៅ​លើ​មូល​ហេតុ​នានា​ដូចជាលទ្ធភាព​នៃ​រលក​សំឡេង ឬ​អាវុធ​អេឡិចត្រូម៉ាញេទិក​ជាដើម គេ​នៅ​មិន​ទាន់​អាច​កំណត់​បាន​ថា​មក​ពី​មូល​ហេតុ​អ្វី​នៅឡើយ​ទេ។ នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press។

តំណាង​រាស្ត្រ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ទៅ​លើ​ហេតុការណ៍​ទាំង​នេះ។ កាល​ពី​ថ្ងៃ​សុក្រ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន​៥​នាក់​បាន​សរសេរ​លិខិត​ទៅ​កាន់​លោក ​Tillerson ​ឲ្យ​បិទ​ស្ថានទូត​ក្នុង​រដ្ឋធានី​ឡាហាវ៉ាន និង​បណ្តេញ​មន្ត្រី​ការទូត​គុយបា​ទាំង​អស់​ចេញ​ពី​សហរដ្ឋ​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG