ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​នឹង​បោះ​ឆ្នោត​អនុម័ត​កញ្ចប់​ច្បាប់​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​អ៊ីរ៉ង់​និង​កូរ៉េ​ខាង​ជើង​


រូបភាព​ឯកសារ៖ រថយន្តមួយ​គ្រឿង​ស្លាកលេខការទូត​បើកចូល​មក​ក្នុង​វីឡាក្បែរ Glen Cove កាលពី​ថ្ងៃ៣០ ខែធ្នូ ២០១៦។
រូបភាព​ឯកសារ៖ រថយន្តមួយ​គ្រឿង​ស្លាកលេខការទូត​បើកចូល​មក​ក្នុង​វីឡាក្បែរ Glen Cove កាលពី​ថ្ងៃ៣០ ខែធ្នូ ២០១៦។

ក្រុម​មេដឹកនាំ​សភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​លើ​ការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។ ពួកគេ​ក៏​ឯកភាព​គ្នា​លើ​ចំណុច​មួយ​ដែល​នឹង​រារាំង​លោក​ប្រធានាធិបតី Donald Trump មិន​ឲ្យ​មាន​លទ្ធភាព​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​នោះ​ទេ។

ច្បាប់​ប្រឆាំង​នឹង​សកម្មភាព​បំផ្លិច​បំផ្លាញ​របស់​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​កាល​ពី​ជាង​មួយ​ខែ​មុន និង​មាន​បញ្ចូល​នូវ​ទណ្ឌកម្ម​ថ្មីៗ​បន្ថែម​ទៀត​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ពាក់ព័ន្ធ​នឹង​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន។

នៅ​ពេល​ដែល​ច្បាប់​នេះ​បញ្ជូន​ទៅ​ដល់​រដ្ឋសភា ច្បាប់​នេះ​នឹង​ត្រូវ​បាន​បង្អាក់​ដោយ​បញ្ហា​នីតិ​វិធី​មួយ​ចំនួន។ រដ្ឋសភា​ក៏​ចង់​បន្ថែម​ទៅ​លើ​ច្បាប់​នេះ​នូវ​ការ​ដាក់​ទណ្ឌកម្ម​តឹងតែង​ជាង​មុន​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ អ្នក​ចរចា​មកពី​គណបក្ស​ទាំង​ពីរ​បាន​និយាយ​ថា ពួកគេ​បាន​ឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​ដោះស្រាយ​នូវ​បញ្ហា​នីតិ​វិធី​នានា​ដែល​បង្អាក់​ដល់​ដំណើរការ​នេះ ក៏​ដូចជា​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង។

រដ្ឋសភា​គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​ខាន​ស្អែក​ដើម្បី​អនុម័ត​លើ​កញ្ចប់​ច្បាប់​មួយ ដែល​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង។ រដ្ឋសភា​នឹង​ពិចារណា​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​លឿន ដោយ​តម្រូវ​ឲ្យ​មាន​សំឡេង​ពីរ​ភាគ​បី​ដើម្បី​អនុម័ត​ច្បាប់​នេះ​បាន មាន​ន័យ​ថា ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​បំផុត​ដោយ​មិន​មាន​សិទ្ធិ​តវ៉ា៕

XS
SM
MD
LG