ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក McConnell ប្រឈម​នឹង​ការ​ប្រឆាំង​ក្នុង​ការ​លុប​ចោល​ច្បាប់ Obamacare


មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​លោក Mitch McConnel ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០១៧។

មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​លោក Mitch McConnel កំពុង​ប្រឈម​នឹង​ការ​ប្រឆាំង​នឹង​គម្រោង​របស់​លោក​ក្នុង​ការ​រក្សា​ការ​បោះឆ្នោត​ដើម្បី​លុប​ចោល​ទាំង​ស្រុង​នូវ​ច្បាប់​ធានារ៉ាប់រង​សុខភាព​ជាតិ​ដែល​នឹង​ត្រូវ​ពន្យារពេល​រយៈពេល​២ឆ្នាំ បន្ទាប់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លុប​ចោល​ច្បាប់នេះ​បាន​ទទួល​បរាជ័យ​កាល​ពី​ថ្ងៃ​ចន្ទ។

លោក McConnel បាន​ប្រកាស​ពី​វិធានការ​ថ្មី ខណៈ​ពេល​ដែល​លោក​ថ្លែង​បើក​កិច្ចប្រជុំ​នៅ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​អង្គារ។ លោក​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​លើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​របស់​លោក​អតីត​ប្រធានាធិបតី​ Barack Obama ថា៖ «ឥឡូវ​នេះ​យើង​នឹង​សាកល្បង​វិធី​មួយ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​រួច​ផុត​ពី​ច្បាប់​ធានា​រ៉ាប់រង​សុខភាព ​Obamacare‍»។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​ដូច​ជា​លោកស្រី Shelley Moore Capito លោកស្រី Susan Collins និង​លោកស្រី Lisa Murkowski បាន​ប្រកាស​ពី​ការ​ប្រឆាំង​របស់​ពួក​គេ ខណៈ​ពេល​ដែល​លោក​ Rob Portman និង​អ្នក​ដទៃ​ទៀត​គិត​ថា​ ការ​លុប​ចោទ​ច្បាប់​នេះ​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ។

លោក​ប្រធានាធិបតី​ Donald Trump ដែល​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​លុប​ចោល​និង​ជំនួស​ច្បាប់​ធានារ៉ាប់​រង​សុខភាព Obamacare នោះ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​ថា លោក​មាន​ការ​ខក​ចិត្ត​ ចំពោះ​ការ​បរាជ័យ​ក្នុង​ការ​លុប​ចោល​ច្បាប់នេះ ហើយ​លោក​បាន​ថ្លែង​បន្ថែម​ថា គណបក្ស​សាធារណរដ្ឋ​នឹង​ធ្វើ​ឲ្យ​ច្បាប់​នេះ​បែក​ខ្ញែក​គ្នា៕

XS
SM
MD
LG