ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាអាមេរិកអនុម័តការដាក់ទណ្ឌកម្មប្រឆាំងចិន ដោយសារការបង្ក្រាបលើជនជាតិភាគតិច


រូបឯកសារ៖ សភាអាមេរិកធ្វើការអនុម័តកញ្ចប់ច្បាប់មួយនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ សភាអាមេរិកធ្វើការអនុម័តកញ្ចប់ច្បាប់មួយនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

សភាសហរដ្ឋអាមេរិកបានបោះឆ្នោតដើម្បីពង្រឹងការឆ្លើយតបរបស់សហរដ្ឋអាមេរិកដល់ការបង្រ្កាបដ៏ឃោរឃៅរបស់ចិនលើជនជាតិភាគតិចដែលនឹងបង្កើនបញ្ហានៃទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងពីរ។

សភាតំណាងរាស្រ្តបានអនុម័តសេចក្តីព្រាងច្បាប់មួយដែលគាំទ្រដោយគណបក្សទាំង២ដែលនឹងដាក់ទណ្ឌកម្មលើពួកមន្រ្តីចិនដែលទាក់ទិនក្នុងការឈ្លបមើលនិងឃុំឃាំងជនជាតិភាគតិចអ៊ុយហ្គរនិងក្រុមជនជាតិភាគតិចផ្សេងៗទៀតនៅក្នុងតំបន់ស៊ីនជាងភាគខាងលិច ជាយុទ្ធនាការមួយដែលមិនសូវបានទទួលការឆ្លើយតបពីអន្តរជាតិ ពីព្រោះតែឥទ្ធិពលចិននៅជុំវិញពិភពលោក។

វិធានការនេះក៏បានទទួលការអនុម័តរួចហើយពីព្រឹទ្ធសភាសហរដ្ឋអាមេរិក ហើយត្រូវការការចុះហត្ថលេខាពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបាននិយាយនៅសប្តាហ៍នេះថា លោក នឹងពិចារណាយ៉ាងយកចិត្តទុកដាក់បំផុតអំពីសេចក្តីព្រាងច្បាប់នេះ នៅពេលដែលសហរដ្ឋអាមេរិក ខឹងសម្បារអំពីចំណាត់ការរបស់ចិនពីការផ្ទុះឡើងនៃមេរោគកូរ៉ូណានិងការតានតឹងលើផែនការរបស់ចិនដើម្បីរឹតត្បិតសេរីភាពពលរដ្ឋនៅក្នុងទីក្រុងហុងកុង។

បញ្ហាទាំង២ បានលេចចេញឡើង រួមជាមួយបញ្ហាផ្សេងៗទៀតនៅក្នុងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក នៅពេលដែលសមាជិកសភាទាំងគណបក្ស សាធារណរដ្ឋនិងប្រជាធិបតេយ្យ បានថ្លែងគាំទ្រសេចក្តីព្រាងច្បាប់នេះ។ មិនមានសមាជិកសភាណាម្នាក់ប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះទេ ហើយសេចក្តីព្រាងច្បាប់នេះបានទទួលការអនុម័តដោយសំឡេងឆ្នោត៤១៣ទល់នឹង១។

លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្ត បាននិយាយនៅក្នុងសន្ទរកថាគាំទ្រសេចក្តីព្រាងច្បាប់នោះថា «សកម្មភាពដ៏ព្រៃផ្សៃរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលដៅលើពលរដ្ឋអ៊ុយហ្គរជាកំហឹងមនសិការរួមរបស់ពិភពលោក»។

XS
SM
MD
LG