ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បញ្ជាក់​ថា មេខ្លោង​បំផ្ទុះ​នាវា​ពិឃាដ USS Cole ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ផ្លូវ​អាកាស


នាវា​ពិឃាដ USS Cole ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង Aden ប្រទេស​យេម៉ែន ទៅ​ក្នុង​លំហ​សមុទ្រ​ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០០។

មន្ត្រី​យោធា​អាមេរិក​បាន​បញ្ជាក់​ថា ការវាយប្រហារ​ប្រហារ​ផ្លូវ​អាកាស​មួយ​របស់​អាមេរិកកាល​ពី​សប្តាហ៍​មុន​បាន​សម្លាប់​មេខ្លោងម្នាក់​ដែល​បាន​ផ្តើម​គំនិត​បំផ្ទុះ​នាវា​ពិឃាដ USS Cole ដែល​បាន​សម្លាប់​នាវិក​អាមេរិក​អស់​ចំនួន​១៧​នាក់​កាល​ពី​ឆ្នាំ​២០០០។ ​

មន្ត្រី​យោធា​អាមេរិក​បាន​បញ្ជាក់​ថា ការវាយប្រហារ​ប្រហារ​ផ្លូវ​អាកាស​មួយ​របស់​អាមេរិកកាល​ពី​សប្តាហ៍​មុន​បាន​សម្លាប់​មេខ្លោងម្នាក់​ដែល​បាន​ផ្តើម​គំនិត​បំផ្ទុះ​នាវា​ពិឃាដ USS Cole ដែល​បាន​សម្លាប់​នាវិក​អាមេរិក​អស់​ចំនួន​១៧​នាក់​កាល​ពី​ឆ្នាំ​២០០០។ ​

លោក​ ត្រាំ បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ថ្ងៃ​អាទិត្យ ​ថា «យោធា​ដ៏​អស្ចារ្យ​របស់​យើង​បាន​ស្វែង​រក​យុត្តិធម៌​ដល់​វីរបុរស​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​និង​បាន​រងរបួស​នៅ​ក្នុង​ការ​វាយប្រហារ​ដ៏​កំសាក​ទៅ​លើ​នាវា​ពិឃាដ USS Cole។ យើង​ទើប​តែ​បាន​សម្លាប់​មេដឹកនាំ​នៃ​ការ​វាយប្រហារ​នោះ ដែល​មាន​ឈ្មោះ​ថា Jamal al-Badawi។

លោក ត្រាំ បាន​បន្ថែម​ទៀត​ថា កិច្ចខិតខំប្រឹងប្រែង​របស់​អាមេរិក​ប្រឆាំង​នឹង​ក្រុម​អាល់កៃដា​នឹង​នៅ​តែ​បន្ត។ យើង​នឹង​មិន​បញ្ឈប់​ការ​ប្រយុទ្ធ​នឹង​ក្រុម​ភេរវកម្ម​ឥស្លាម​ជ្រុល​និយម​នោះ​ទេ។

កាល​ពី​សប្តាហ៍​មុន មន្ត្រី​យោធា​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការវាយប្រហារ​តាម​ផ្លូវអាកាស​មួយ​របស់​អាមេរិក​នៅ​ក្នុង​តំបន់ Marib នៃ​ប្រទេស​យេម៉ែន កាល​ពី​ថ្ងៃអង្គារ បាន​យក​ជន al-Badawi ជា​គោលដៅ។ ជន al-Badawi នេះ​គឺ​ជា​មេខ្លោង​ម្នាក់​ក្នុង​ចំណោម​៦​នាក់​នៃ​ក្រុម​អាល់កៃដា ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​បំផ្ទុះ​នាវា​ពិឃាដ​អាមេរិក​នេះ និង​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ភេរវជន​ដែល​ប៉ូលិស FBI ចង់​ចាប់​ខ្លួន​បំផុត។

កាល​ពី​ឆ្នាំ ២០០០ នាវិក​អាមេរិកាំង​ចំនួន​១៧​នាក់​នៃ​នាវា​ពិឃាដ USS Cole បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​កំពង់ផែ Aden។ នាវិក​រាប់​សិប​នាក់​បន្ថែម​ទៀត​បាន​រងរបួស។ ក្រុម​អាល់កៃដា​បាន​អះអាង​ទទួល​ខុសត្រូវ​ថា​ជា​ស្នាដៃ​របស់​ខ្លួន៕

XS
SM
MD
LG