ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Novavax គ្រោង​ចាប់ផ្តើម​ដំណាក់កាល​សាកល្បង​វ៉ាក់សាំង​កូវីដ១៩ លើក​ទី​ពីរ​លើ​មនុស្ស​នៅ​ប្រទេស​អាហ្វ្រិកខាង​ត្បូង


រូប​ឯកសារ៖ អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ទទួល​ចាក់​វ៉ាក់សាំង​ពី​បុគ្គលិក​វេជ្ជសាស្ត្រ​ម្នាក់​ក្នុង​ការ​សាកល្បង​លើ​មនុស្ស្​ជា​លើក​ដំបូង នៅ​ក្នុង​ក្រុង Soweto ប្រទេស​អាហ្រ្វិក​ខាង​ត្បូង កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
រូប​ឯកសារ៖ អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ទទួល​ចាក់​វ៉ាក់សាំង​ពី​បុគ្គលិក​វេជ្ជសាស្ត្រ​ម្នាក់​ក្នុង​ការ​សាកល្បង​លើ​មនុស្ស្​ជា​លើក​ដំបូង នៅ​ក្នុង​ក្រុង Soweto ប្រទេស​អាហ្រ្វិក​ខាង​ត្បូង កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ក្រុមហ៊ុន​ផលិត​ថ្នាំវ៉ាក់សាំង​មួយ​ដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក​មាន​គម្រោង​ចាប់ផ្តើម​ដំណាក់កាល​ទី ២ នៃ​ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ដើម្បី​ការពារ​ការឆ្លង​ជំងឺកូវីដ១៩ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​កំពុង​មាន​ការ​កើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ​នេះ។

ក្រុមហ៊ុន Novavax បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ការ​ពិសោធន៍​នេះ​នឹង​ធ្វើ​ឡើង​លើ​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ​ចំនួន ២ ពាន់ ៦ រយ ៦៥ នាក់​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

ការសាកល្បង​នេះ​ក៏នឹង​ប្រៀបធៀប​ប្រសិទ្ធភាព​របស់​ថ្នាំ​វ៉ាក់សាំង​នេះ​លើ​មនុស្ស​ពេញ ​វ័យ​ផ្ទុក​មេរោគ HIV ដែល​មាន​សុខភាព​នឹង​នរ​ចំនួន ២៤០ នាក់​ផង​ដែរ ដែល​ការឆ្លើយ តប​របស់​ភាពស៊ាំ​នឹង​ជំងឺ​របស់​ពួកគេ អាច​ខុស​ពី​អ្នក​ដែល​មិនមាន​ផ្ទុក​មេរោគ HIV។

ការរក​ឃើញ​ដំបូងៗ​ពី​ការសាកល្បង​លើកទី ១ បាន​បង្ហាញ​ថា មនុស្ស​ដែល​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​ចំនួន​២​ដូស​បាន​បង្កើត​អង់ទីគ័រ​ការពារ ដែល​អាច​រារាំង​មិន​ឱ្យ​វីរុស​ចូល​ក្នុង​កោសិកា​បាន បន្ទាប់ពី​បាន​ទទួល​បាន​ដូស​ទី ២​នៃ​ថ្នាំវ៉ាក់សាំង។

រួម​ជាមួយ​នឹង​ការវាយ​តម្លៃ​លើ​ការឆ្លើយតប​នៃ​ភាពស៊ាំ​នឹង​ជំងឺ​ក្នុង​ដំណាក់កាល​សាកល្បង​លើក​ទី ២ ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ក្រុមហ៊ុន Novavax ក៏​នឹង​រៀបចំ​ការ សាកល្បង​ដំណាក់កាល​ទី ២ នៅក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អូស្ត្រាលី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ។

អាហ្វ្រិក​ខាង​ត្បូង​ជា​ប្រទេស​ដែល​មាន​ករីណ​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​បំផុត​ទី​៥នៅ​ក្នុង​ពិភពលោក ដោយ​មាន​ការ​ឆ្លង​ចំនួន ៥ សែន ៨ ម៉ឺន ៣ ពាន់​ករណី និង​ការ​ស្លាប់​ចំនួន​ជាង​១ម៉ឺន​១​ពាន់​៦រយ​នាក់៕

XS
SM
MD
LG