ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​និង​ចិន​នឹង​ជួប​ចរចា​គ្នា​ដោយ​ផ្ទាល់


អនុ​រដ្ឋ​មន្រ្តី​ចិន Liu Yandong (រូប​ឆ្វេង) និង​រដ្ឋ​មន្រ្តី​រតនាគារ​ជាតិ​អាមេរិក Jack Lew ចាប់​ដៃ​នៅ​លើ​ឆាក​នៅ​ក្នុង​កិច្ច​សន្ទនា​សេដ្ឋកិច្ច​ និង​យុទ្ធសាស្រ្ត​អាមេរិក​និង​ចិន​លើក​ទី​៧ (7th US china Strategic and Economic Dialogue (S & ED) នៅ​ឯ​ក្រសួង​ការ​បរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥។

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​កំពុង​សន្យា​ធ្វើ​ការ​សន្ទនា​ដោយ​ផ្ទាល់ជាមួយ​ក្រុម​មន្រ្តី​ចិន​ក្នុង​អំឡុង​ពេល​នៃ​ការចរចា​កម្រិត​ខ្ពស់​ និង​ប្រចាំ​ឆ្នាំដែល​បន្ត​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សន្តិសុខ​កុំព្យូទ័រ ការ​ទាមទារ​ផ្លូវ​នាវាចរណ៍​ដែល​មានជម្លោះ​របស់​ចិន ​ហើយ​និង​ការ​ខំ​ប្រឹង​ប្រែង​ទ្វេភាគី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រធាន​បទ​សំខាន់ៗដែល​ត្រូវ​គេ​រំពឹងនឹង​លើក​ឡើង​ក្នុង​អំឡុង​ពេល​នៃជំនួប​នេះ។

ការ​ចរចា​បាន​បើក​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​មាន​ជំនួប​នៃ​ការ​ពិភាក្សា​ខាង​យុទ្ធសាស្រ្ត​សន្តិសុខ​ដែលមន្រ្តី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ពណ៌នា​ថា ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់។

មន្រ្តី​រូប​នោះ​បាន​និយាយ​ថា «ពួក​អស់​លោក​បាន​និយាយ​ត្រង់ៗ​ ហើយផ្តោត​លើ​បញ្ហា​នានា​ដែល​យើង​មិន​បាន​យល់​ស្រប​គ្នា​ ហើយ​វា​ជា​ការ​ល្អ​បំផុត​ដើម្បីព្យា​យាម​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​ការ​ខ្វែង​គំនិត​គ្នា​របស់​យើង​រួម​កាន់​តែ​តូច​ឡើង​លើ​បញ្ហា​រសើប​បំផុត​នៅ​ក្នុង​ទំនាក់​ទំនងនេះ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​ថា ​ភាគី​ទាំង​២​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​ដ៏​ជ្រាល​ជ្រៅ​លើបញ្ហា​នៃ​ការ​ព្រួយ​កង្វល់​រួម‍» ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បន្ត​ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ជឿ​ទុក​ចិត្ត​គ្នា ​ហើយ​និង​លើក​ស្ទួយ​ទំនាក់ទំនង។

លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry និង​លោក Jacob Lew រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​នឹង​ចូល​រួម​ជាមួយ​លោក Wang Yang ឧប​នាយករដ្ឋ​មន្រ្តី ​និង​លោក Yang Jiechi ទីប្រឹក្សា​រដ្ឋចិន​នៅ​ឯ​ជំនួប​នៃ​ការ​សន្ទនា​យុទ្ធសាស្រ្ត​ និង​សេដ្ឋ​កិច្ចរវាង​សហរដ្ឋ​អាមេរិក ​និងចិន​នៅ​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG