ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា​ធ្វើ​ទស្សន​កិច្ច​ប្រទេស​ចិន​ដើម្បី​ពិភាក្សា


លោក​​ Jack Lew​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.​ ចាប់​ដៃ​ជាមួយ​​ឧបនាយក​រដ្ឋមន្ត្រី​ចិន​​ Wang Yang នៅ​ខណៈ​លោក​បាន​មក​ដល់​ទីក្រុង​ប៉េកាំង​ដើម្បី​ជួប​ប្រជុំ​នៅ​ឯ Zhongnanhai Leadership Compound កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០១៥។
លោក​​ Jack Lew​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.​ ចាប់​ដៃ​ជាមួយ​​ឧបនាយក​រដ្ឋមន្ត្រី​ចិន​​ Wang Yang នៅ​ខណៈ​លោក​បាន​មក​ដល់​ទីក្រុង​ប៉េកាំង​ដើម្បី​ជួប​ប្រជុំ​នៅ​ឯ Zhongnanhai Leadership Compound កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០១៥។

លោក Jack Lew​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.​បាន​ជួប​ជាមួយ​មន្ត្រី​ចិន​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​មាន​គោលដៅ​ជំរុញ​អាជ្ញាធរ​ចិន​ឲ្យ​ចាប់​ផ្តើម​ប្រើ​គោល​នយោបាយ​អត្រា​ប្តូរ​ប្រាក់​មួយ​ដែល​មាន​ការ​កំណត់​តាម​តម្លៃ​ទី​ផ្សារ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​មុន​កិច្ច​ចរចា​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន Wang Yang ​លោក​ Lew បាន​មាន​ប្រសាសន៍​ថា ​ស.រ.អា.​និង​ប្រទេស​ចិន​«ត្រូវ​ធ្វើ​ការ​ដើម្បី​ឲ្យ​បាន​សម្រេច​ទំនាក់​ទំនង​សេដ្ឋកិច្ច​មួយ​ដែល​មាន​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក»​ដោយ​លោក​បាន​និយាយ​បន្ថែម​ថា​ ជា​ការ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​អនុវត្តន៍​គោល​នយោបាយ​អត្រា​ប្តូរ​ប្រាក់​មួយមាន​តម្លាភាព​ជាង​មុន។

លោក​ Lew ​ក៏​បាន​សម្តែង​កង្វល់​ផងដែរ​អំពី​អ្វី​ដែល​លោក​បាន​ហៅ​ថា«ការ​ប៉ុនប៉ង​រារាំង​មិន​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ខាងបច្ចេកទេស»។

ប្រទេស​ចិន​កំពុង​ធ្វើសេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​បរទេសប្រគល់​ sofware​ សម្រាប់​វិភាគ​អក្សរ​ឬ​លេខ​សម្ងាត់ អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចិនធ្វើ​ការ​ឃ្លាំ​មើល​និង​រក្សា​ទុក​ទិន្នន័យ​អ្នកប្រើ​កុំព្យូទ័រ។ ពួក​អ្នកផ្តល់​សេវាកម្ម​ព្រួយ​បារម្ភ​ថា​ ពួក​គេប្រហែល​ជា​ត្រូវ​ប្រាប់​អំពី​ការ​សម្ងាត់​ដូចជា​លេខ​កូដ​ ប្រភព​ផលិតកម្ម​ ឬ​ការ​ផ្ទេរ​កម្មសិទ្ធិ​បញ្ញា​ទៅ​ឲ្យ​អង្គភាព​ចិន៕

XS
SM
MD
LG