ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក និង​ចិន បង្កើន​សកម្មភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​មាន​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩


នាវា​ចម្បាំង Carl Vinson (រូប​ស្តាំ) និង​នាវា USS Bunker Hill (រូប​ឆ្វេង) ចត​នៅ​ឈូង​សមុទ្រ​ម៉ានីល កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១១។

ចំណុច​ក្តៅ​គគុក​នៃ​ភូមិសាស្រ្ត​នយោបាយ​ចាស់​ បាន​ប្រុងប្រៀប​ពុះកញ្ជ្រោល​ម្តងទៀត​នៅពេល​មាន​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា ដោយ​នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក និង​ចិន បាន​បង្កើន​វត្តមាន​របស់ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បង្កើន​សកម្មភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅពេល​មាន​ការរាតត្បាត​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ពិភពលោក។កាលពី​សប្តាហ៍​មុន នាវា​យោធា​របស់​សហរដ្ឋអាមេរិក​២គ្រឿង បាន​បើក​កាត់សមុទ្រ​ចិន​ខាងត្បូង​ដែល​សហរដ្ឋអាមេរិក​ចាត់​ទុក​ថា​ជា​ដែន​សមុទ្រ​អន្តរជាតិ។ ប្រទេស​ចិន ​បាន​ហៅ​សកម្មភាព​របស់​សហរដ្ឋអាមេរិក​ថា ជា​ការ​បើកបរ​ចូល​ក្នុង​ផ្ទៃសមុទ្រ​របស់​ចិន​ដោយ​ខុស​ច្បាប់។

ចំណុច​ក្តៅ​គគុក​នៃ​ភូមិសាស្រ្ត​នយោបាយ​ចាស់​ បាន​ប្រុងប្រៀប​ពុះកញ្ជ្រោល​ម្តងទៀត​នៅពេល​មាន​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា ដោយ​នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក និង​ចិន បាន​បង្កើន​វត្តមាន​របស់ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

«កាលពី​សប្តាហ៍​មុន សហរដ្ឋអាមេរិក បាន​ធ្វើ​កិច្ចប្រតិបត្តិការ​នាវាចរណ៍​ដោយ​សេរី​ប្រកប​ដោយ​ជោគជ័យ​ចំនួន​២លើក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ នាវា USS Barry និងUSS Bunker Hill បាន​ចាប់ផ្តើម និង​បញ្ចប់​ដំណើរ​ឆ្លងកាត់​ដ៏​ពេញលេញ​នៅ​ពេល​ណា​ក៏​បាន​ និង​ទីកន្លែង​តាម​ការ​ជ្រើសរើស​របស់​យើង ដូច​ដែល​យើង​ធ្វើ​ជានិច្ចកាល។ នេះ​តាម​លោក Jonathan Hoffman ប្រធាន​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។

កាលពី​ថ្ងៃពុធ​សប្តាហ៍​មុន នាវា USS Bunker Hill ដែល​បំពាក់​ដោយ​កាំជ្រួច​មីស៊ីល ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច​ បាន​បើក​កាត់​តាម​ផ្ទៃទឹក​នៅ​ជិត​ប្រជុំ Spratly ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត។ នាវាពិឃាត USS Barry ដែល​បំពាក់​ដោយ​កាំជ្រួច​មីស៊ីល កាលពី​ថ្ងៃអង្គារ​សប្តាហ៍​មុន បាន​បើក​កាត់​ផ្ទៃទឹក​នៅ​ជិត​ប្រជុំកោះ​ Paracel ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ចិន វៀតណាម និង​កោះតៃវ៉ាន់។

ការ​ឆ្លងកាត់​របស់​នាវា​ទាំង២ ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​អន្តរជាតិ និង​បាន​ជំទាស់​ប្រឆាំង​ការ​ទាមទារ​ដែនទឹក​ដ៏​ចម្រូងចម្រាស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Hoffman បាន​និយាយ​ទៀត​ថា «ការជ្រៀតជ្រែក​របស់​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​នាវាចរណ៍​អន្តរជាតិ និង​ការ​ទាមទារ​ទឹកដី​ដ៏​ហួសហេតុ កំពុង​តែ​ធ្វើឡើង​នៅក្នុង​តំបន់ ថ្វីបើ​មាន​ប្រតិកម្ម​យ៉ាងខ្លាំង​មក​ពី​សហរដ្ឋអាមេរិក សហគមន៍​អន្តរជាតិ និង​ប្រទេស​ជិត​ខាង​ជា​ច្រើន​របស់​ចិន​ក៏​ដោយ»។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​និយាយ​ទៀត​ថា «ដូច្នេះ យើង នឹង​បន្ត​បើកបរ​នៅ​ទីកន្លែង​ដែល​យើង ត្រូវ​បាន​ច្បាប់​អនុញ្ញាត​ហើយ យើង នឹង​បន្ត​លើកទឹកចិត្ត​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ធ្វើ​ដូច​គ្នា»។

កាលពី​ថ្ងៃអង្គារ​សប្តាហ៍​មុន សេចក្តីថ្លែងការណ៍​ដោយ​ប្រើ​ពាក្យ​ខ្លាំងៗ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការពារ​ប្រទេស​ចិន​បាន​និយាយ​ថា នាវាចម្បាំង​សហរដ្ឋអាមេរិក USS Barry បាន​ចូល​ផ្ទៃទឹក​ចិន​ខុសច្បាប់​ដោយ​មិនមាន​ការ​អនុញ្ញាត​ហើយ​ត្រូវ​បាន​កងកម្លាំង​ទ័ពអាកាស និង​នាវា​របស់​ចិន​បណ្តេញ​ចេញ​ភ្លាមៗ។

កិច្ចប្រតិបត្តិការ​នាវាចរណ៍​ដោយ​សេរី​ជាប់ៗ​គ្នា​ទាំង២​របស់​យោធា​សហរដ្ឋអាមេរិក បាន​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​គគ្លើន​របស់​ចិន​នៅ​ក្នុង​ផ្ទៃទឹក​មាន​ជម្លោះ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន រួមមាន​ការពន្លិច​នាវា​នេសាទ​វៀតណាម ការ​បង្កើត​រដ្ឋបាល​ស្រុក​ផ្លូវការ​ដើម្បី​ពង្រឹង​ការត្រួតត្រា​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​លើ​ផ្នែក​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​ក្នុង​តំបន់​នោះ​ផង។

សហរដ្ឋអាមេរិក កាលពី​ថ្ងៃពុធ​សប្តាហ៍​មុន បាន​ចោទប្រកាន់​ថា ចិន​បាន​ឆ្លៀត​កេង​ចំណេញ​ពី​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩​ហើយ​កំពុង​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​នៅ​ជិត​កោះតៃវ៉ាន់ និង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

លោក Mike Pomeo រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក បាន​និយាយ​មុន​ជំនួប​រវាង​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬអាស៊ាន ថា «សហរដ្ឋអាមេរិក​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ការ​សម្លុត​រក​រឿង​របស់​ចិន»។

លោក Jonathan Odom មេបញ្ជាការ​ចូលនិវត្តន៍​នៃ​កងនាវា​សហរដ្ឋអាមេរិក បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​បន្ត​បង្កើន​ជម្លោះ​ប្រកប​ដោយ​គ្រោះថ្នាក់​ដើម្បី​សម្រេច​គោលដៅ​យុត្តិសាស្រ្ត​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

លោក Odom បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ VOA ផ្សាយ​ជា​ភាសាចិន​កុកងឺ​ថា «មាន​សក្កដានុពល​កាន់​តែ​ខ្លាំង​ឡើង​ថា ចិន នឹង​ប្រើ​អំពើ​ប្រកប​ដោយ​គ្រោះថ្នាក់​នោះ​ជា​អាវុធ​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន ​ហើយ​មាន​សក្កដានុពល​ថា ប្រទេស​ជិត​ខាង​ខ្លះ​របស់​ចិន អាច​បញ្ចៀស​ការ​ប្រឈមមុខ​ដាក់​គ្នា​នេះ។ ខ្ញុំ​គិត​ថា សហរដ្ឋអាមេរិក​មាន​សមត្ថភាព​ខាងយោធា និង​ឆន្ទៈ​ខាង​នយោបាយ​ដើម្បី​មិន​ចាកចេញ​ពី​តំបន់​នានា​ដែល​យើង បាន​តាំង​ចិត្ត​ការពារ​ផលប្រយោជន៍​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត និងដៃគូ​របស់​យើង»។

ទាំង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ​បាន​រួមបញ្ចូល​ការរាតត្បាត​វីរុស​កូរ៉ូណា​ក្នុង​ចំណោម​ហេតុផល​ដែល​ភាគី​ម្ខាង​ទៀត​ គួរតែ​បង្ហាញ​នូវ​ការ​អត់ធ្មត់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ។

យោធា​ចិន បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ផ្តោត​ការខំ​ប្រឹងប្រែង​កាន់តែច្រើន​ឡើង​ដើម្បី​ដោះស្រាយ​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ខ្លួន ថ្កោលទោស​កិច្ចប្រតិបត្តិការ​របស់​នាវាចម្បាំង​សហរដ្ឋអាមេរិក USS Barry។

ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ដំបូង​ស្តី​ពី​ការ​ពន្លេច​នាវា​នេសាទ​វៀតណាម​ ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក បាន​និយាយថា ការ​រាត​ត្បាត​ជំងឺកូវីដ១៩​ជា​ការ​គំរាមកំហែង​រួម​ហើយ​បាន​អំពាវនាវ​គ្រប់ភាគី​ទាំងអស់​ឲ្យ​ទប់ចិត្ត​កុំ​ធ្វើ​សកម្មភាព​ដែល​បណ្តាល​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់៕

ប្រែសម្រួលដោយជឹង ប៉ូជីន

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG