ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អាមេរិក​ថា ជំនួប​កំពូល G-20 នឹង​មិន​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មរវាង​អាមេរិក​និង​ចិន​ទេ


គណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅក្រុង Fukuoka ប្រទេសជប៉ុន កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។

ប្រទេស​ទាំងពីរបាន​យក​ពន្ធគយ​​​រវាង​គ្នា​និង​គ្នា​យ៉ាង​ខ្លាំង ក្នុង​ទឹកប្រាក់ជាង ​៣៦០​ពាន់​លាន​ដុល្លារ​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី ​ដែល​បាន​ធ្វើ​ឲ្យ​រង្គើ​ទីផ្សារ​ហិរញ្ញ​វត្ថុ​និង​ទំនុកចិត្ត​របស់​ពាណិជ្ជករ។

សន្និសីទ​កំពូល​របស់​ក្រុម​ប្រទេស ២០ ​ហៅ​កាត់​ថា​ G-20 ​នៅ​ចុង​ខែ​នេះ អាច​នាំ​ឲ្យមានការ​ជឿនលឿន​ឆ្ពោះ​ទៅកាន់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ប្រ​ទេស​ចិន ប៉ុន្តែ​មិន​មែន​ជា​យុត្តាធិការ​សម្រាប់ «កិច្ចព្រម​ព្រៀង​ជាស្ថា​ពរ​មួយ» ទេ។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក Wilbur Ross រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ។

មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​បាន​គំរាម​កំហែងយក​ពន្ធ​គយ​ថ្មីភ្លាម​ៗ​លើ​ប្រទេស​ចិន ​ប្រសិនបើប្រធានា​ធិបតី​ចិន​លោក​ ស៊ី ​ជីន​ពីង ​មិនព្រម​ជួបជាមួយ​លោក​ក្នុង​ទីក្រុង​តូក្យូ ​លោក​រដ្ឋ​មន្រ្តីពាណិជ្ជកម្ម Ross បាន​ការពារ​យុទ្ធសាស្រ្ត​ពន្ធគយ​ដ៏​គឃ្លើន​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន។

ការចរចា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​បរាជ័យ​កាល​ពី​ខែមុន ​បន្ទាប់​ពី​ប្រធានា​ធិបតី​ ត្រាំ បាន​ចោទ​ប្រកាន់​ចិន​ថា ​មិន​បាន​រក្សា​ពាក្យ​សន្យា ហើយ​បន្ទាប់​មក ​សហរដ្ឋ​អាមេរិកបាន​ប្រឆាំង​ក្រុមហ៊ុន​បច្ចេក​វិទ្យា Huawei របស់​ចិន។

ប្រទេស​ទាំងពីរបាន​យក​ពន្ធគយ​រវាង​គ្នា​និង​គ្នា​យ៉ាង​ខ្លាំងក្នុង​ទឹកប្រាក់ជាង ​៣៦០​ពាន់​លាន​ដុល្លារសម្រាប់ពាណិជ្ជកម្ម​ទ្វេភាគី ​ដែល​បាន​ធ្វើ​ឲ្យ​រង្គើ​ទីផ្សារ​ហិរញ្ញ​វត្ថុ​និង​ទំនុកចិត្ត​របស់​ពាណិជ្ជករ។

ស្ថានភាព​រក​ផ្លូវ​ចេញ​គ្មាននេះ ​បាន​បង្កើន​សេចក្តី​រំពឹង​ថា ប្រធានា​ធិបតី​ចិន​លោក ស៊ី ​ជីនពីង​ និង​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ​ត្រាំ ចាប់ផ្តើម​ការចរចា​នៅ​ក្នុង​ទីក្រុង​អូសាកា ​នៅ​ខាង​ក្រៅជំនួប​កំពូល​របស់​មេដឹកនាំ G-20។

ទោះ​ជាយ៉ាង​នោះ​ក៏ដោយ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Wilbur Ross បាន​កាត់​បន្ថយ​ការរំពឹង​ទុក​សម្រាប់​កិច្ចព្រមព្រៀង​ចុង​ក្រោយ​ដែល​នឹង​មាន​រាប់​ពាន់​ទំព័រ។

​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​កាល​ពី​ខែ​មុន​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​យក​ពន្ធគយ​ចំនួន​ ២៥​ភាគរយ ​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​ ៣រយពាន់​លាន​ដុល្លារ ​ក៏ប៉ុន្តែកាល​ពី​ថ្ងៃ​ចន្ទ ​បាន​គំរាម​កំហែងយក​ពន្ធគយ​ភ្លាមៗ ​ប្រសិន​បើប្រធានា​ធិបតី​ចិន​លោក ស៊ី ជីន​ពីង ​មិន​ព្រម​បង្ហាញ​ខ្លួន​ដើម្បី​ជួប​លោក​ក្នុង​ទីក្រុង​អូសាកា​ទេ​នោះ៕

XS
SM
MD
LG