ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេ​រិក​​និង​ចិន​អាច​កាត់​បន្ថយ​ការ​រីកលូតលាស់​សេដ្ឋ​កិច្ច​សាកលលោក


ប្រធានមូលនិធិរូបិយវត្តុអន្តរជាតិលោកស្រី Christine Lagarde ចូលរួម​ក្នុង​វេទិកាស្តីពីស្រ្តី​នៅប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ 

លោកស្រី Christine Lagarde នាយិការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និយាយ​ថា ​ការគំរាម​កំហែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ត្រាំ ដើម្បី​យក​ពន្ធ​គយ​ពាណិជ្ជកម្ម​ទាំងអស់​រវាង​ប្រទេស​ទាំង​២ ​នឹង​ធ្វើ​ឲ្យ​ផលិត​ផលសរុប​ក្នុង​ស្រុក ​(GDP) រួញ​តូច០,០០៥។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​អាច​កាត់​បន្ថយ​ការរីក​លូត​លាស់​សេដ្ឋ​កិច្ច​សាកល​លោក​នៅ​ឆ្នាំ​ក្រោយ។ នេះ​តាម​ការ​ព្រមាន​របស់មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ(IMF) ​កាល​ពី​ថ្ងៃ​ពុធ​ម្ស៉ិលមិញ។

លោកស្រី Christine Lagarde នាយិការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និយាយ​ថា ​ការគំរាម​កំហែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ត្រាំ ដើម្បី​យក​ពន្ធ​គយ​ពាណិជ្ជកម្ម​ទាំងអស់​រវាង​ប្រទេស​ទាំង​២ ​នឹង​ធ្វើ​ឲ្យ​ផលិត​ផលសរុប​ក្នុង​ស្រុក ​(GDP) រួញ​តូច០,០០៥។

លោកស្រី​នាយិកា​បាន​មាន​ប្រសាសន៍ក្នុង​ការ​កត់​សម្គាល់​ខ្លី​មួយ​សម្រាប់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿនលឿន​ទាំង​២០​ហៅ​កាត់ G-20ថា «ចំនួន​នេះធ្វើ​ឲ្យ​មាន​ការខាត​បង់​ប្រហែល​ ៤រយ​ ៥៥​ពាន់​លាន​ដុល្លារ ​ដែល​មាន​ទំហំ​ធំ​ជាង​សេដ្ឋ​កិច្ច​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ទាំង​នេះ​ជា​ស្លាកស្នាម​របួស​ដែល​ត្រូវ​បញ្ចៀស ​ដោយការ​ដកចេញ​ការ​អនុវត្តរបាំងពាណិជ្ជកម្ម​កាល​ពីពេល​ថ្មី​ៗ​នេះ​ និង​ការបញ្ចៀស​ឧបសគ្គ​តទៅ​ទៀត​ក្នុង​ទម្រង់​បែប​បទ​អ្វី​ក៏ដោយ»។

ការ​ព្រមាន​នេះ​បាន​កើត​ឡើង​នៅពេល​ដែល​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារកណ្តាលរបស់​ក្រុម​ប្រទេស G-20 ​ប្រុង​ប្រៀប​ជួប​គ្នា​ក្នុង​ប្រទេស​ជប៉ុន​នៅ​ចុង​សប្តាហ៍​នេះ។ ពួក​អស់​លោក​នឹង​ជួប​ប្រជុំ​ប៉ុន្មាន​សប្តាហ៍ ​បន្ទាប់​ពីការ​ចរចារវាង​សហរដ្ឋ​អាមេរិក​ និង​ចិន ​បាន​ដួលរលំ​នៅពេល​ដែល​មានការ​អះអាងពីការ​សន្យា​មិន​បាន​ការ​ និងការ​យក​ពន្ធគយ​មួយលើក​ទៀត។

លោកស្រី Lagarde បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្តគោល​នយោបាយ​ដែល​គាំទ្រ​ការ​រីកលូតលាស់​សេដ្ឋ​កិច្ច​ ដើម្បី​បញ្ចៀស​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​សកល​លោក។ លោក​ស្រី​នាយិកាមូល​និធិ​រូបី​វត្ថុ​អន្តរជាតិ (IMF) បាន​សរសេរ​ថា អ្នក​តាក់​តែ​ង​គោល​នយោបាយ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ច្រើន​ឡើង​ថែម​ទៀត ​រួម​ទាំង​ការ​ប្រើគោល​នយោបាយ​រូបិយ​វត្ថុ​ធម្មតា​ និង​មិន​ធម្មតា​និង​ការជំរុញ​សេដ្ឋកិច្ច៕

XS
SM
MD
LG